• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសចំនួន ១២ ទៀតត្រូវបានលើកលែងទិដ្ឋាការចូលប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៥ ខែសីហា

រដ្ឋាភិបាលវៀតណាមទើបតែបានចេញសេចក្តីសម្រេចស្តីពីការលើកលែងទិដ្ឋាការតាមរយៈកម្មវិធីជំរុញការអភិវឌ្ឍទេសចរណ៍សម្រាប់ពលរដ្ឋនៃប្រទេសចំនួន ១២។

អាស្រ័យហេតុនេះ ប្រជាពលរដ្ឋនៃប្រទេសដូចជា៖ ព្រះរាជាណាចក្របែលហ្ស៊ិក សាធារណរដ្ឋប៊ុលហ្គារី សាធារណរដ្ឋក្រូអាត សាធារណរដ្ឋឆែក ហុងគ្រី លុចសំបួ ព្រះរាជាណាចក្រហូឡង់ សាធារណរដ្ឋប៉ូឡូញ រូម៉ានី សាធារណរដ្ឋស្លូវ៉ាគី សាធារណរដ្ឋស្លូវេនី និងសហព័ន្ធស្វីស នៅពេលចូលប្រទេសវៀតណាម សម្រាប់គោលបំណងទេសចរណ៍នឹងត្រូវបានលើកលែងទិដ្ឋាការ ជាមួយនឹងការស្នាក់នៅបណ្តោះអាសន្នរយៈពេល ៤៥ ថ្ងៃ។ គោលនយោបាយពោលខាងលើនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៨។ រហូតមកដល់បច្ចុប្បន្ន វៀតណាមបានលើកលែងទិដ្ឋាការជាឯកតោភាគីសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ២៤។

នាយកដ្ឋានទេសចរណ៍ជាតិបានវាយតម្លៃថា គោលនយោបាយទិដ្ឋាការ បើកចំហ និងតម្លាភាពកាន់តែខ្លាំងឡើងគឺជាកម្លាំងចលករដ៏សំខាន់មួយដែលបានជួយវិស័យទេសចរ ណ៍វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើន ដែលនាពេលថ្មីៗនេះ បន្តបង្កើតកំណត់ត្រាទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ។ នេះជាគោលដៅសម្រាប់វិស័យទេសចរណ៍ សម្រេចបានគោលដៅទទួលភ្ញៀវអន្តរជាតិពី ២២ ទៅ ២៣ លាននាក់នៅឆ្នាំនេះ៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នាយករដ្ឋមន្ត្រីវៀតណាមលោក ឡេ មិញហ៊ឹង ចេញដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួប ៣៥ ឆ្នាំនៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី

នេះគឺជាដំណើរទស្សនកិច្ចការងារដ៏មានអត្ថន័យពិសេស ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនាយករដ្ឋមន្ត្រី ក្នុងឋានៈថ្មី ទៅកាន់សហព័ន្ធរុស្ស៊ី ជាដៃគូដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណី ជិតស្និទ្ធ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់វៀតណាម។

Top