• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការពារនិងជំរុញសិទ្ធិមនុស្ស គឺជាគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាម

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖ ការពារនិងលើកកម្ពស់សិទ្ធិមនុស្សគឺជាគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាម។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang។ រូបថត៖ An Đăng/TTXVN 
 

នារសៀលថ្ងៃទី ១៤ សីហា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានចង់ដឹងអំពី ប្រតិកម្មរបស់វៀតណាមចំពោះរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិកដែលចេញផ្សាយនៅថ្ងៃទី ១២ ខែសីហា ក្នុងនោះមានខ្លឹមសារឆ្លុះបញ្ចាំងពីស្ថានភាពសិទ្ធិមនុស្សនៅវៀតណាម អ្នកនាំពាក្យក្រសួងការបរទេស វៀតណាម លោកស្រី Pham Thu Hang បានលើកច្បាស់ថា វៀតណាមសោកស្តាយចំពោះការដែល របាយការណ៍ស្តីពីសិទ្ធិមនុស្សប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិកបានចេញផ្សាយនាថ្ងៃទី ១២ សីហា  មិនទាន់ឆ្លុះបញ្ជាំងពីសមិត្ថផលនិងវឌ្ឍនភាពរបស់វៀតណាម ក្នុងការការពារសិទ្ធិមនុស្ស ហើយទន្ទឹមនឹងនោះ របាយការណ៍ក៏បន្តដាក់ចេញការវាយតម្លៃខ្វះសត្យានុម័ត ដោយផ្អែកលើព័ត៌មានមិនត្រឹមត្រូវ និងមិនបានផ្ទៀងផ្ទាត់អំពីស្ថានភាពជាក់ស្តែងនៅវៀតណាម។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Pham Thu Hang បានសង្កត់ធ្ងន់ថា៖ ការពារនិងលើកកម្ពស់សិទ្ធិមនុស្សគឺជាគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាម។ វៀតណាមតែងតែចាត់ទុកប្រជាជនជាមជ្ឈមណ្ឌល និងជាកម្លាំងចលករនៃដំណើរការផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រទេសជាតិ។ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលខិតខំដើម្បីគោលដៅលើកស្ទួយជីវភាពរស់នៅ និងភាពសម្បូរសប្បាយរបស់ប្រជាជន ដោយមិនបន្សល់ទុកនរណាម្នាក់នៅពីក្រោយឡើយ។ សិទ្ធិមនុស្សនិងសេរីភាពជាមូលដ្ឋានត្រូវបានទទួលស្គាល់ក្នុងរដ្ឋធម្មនុញ្ញ វៀតណាម ត្រូវបានការពារនិងផ្សព្វផ្សាយតាមរយៈឯកសារច្បាប់ជាក់ស្តែង ហើយ ក៏ត្រូវបានអនុវត្តន៍ជាក់ស្តែង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត ក្វាងនិញ រៀបចំព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយធំជាច្រើននៅចុងឆ្នាំ

ខេត្ត ក្វាងនិញ រៀបចំព្រឹត្តិការណ៍វប្បធម៌ទ្រង់ទ្រាយធំជាច្រើននៅចុងឆ្នាំ

ខេត្តក្វាងនិញនឹងរៀបចំព្រឹត្តិការណ៍វប្បធម៌ ដំណើរបេតិកភណ្ឌ នៅសង្កាត់ Yen Tu និងព្រឹត្តិការណ៍រាប់ថយក្រោយ (countdown) ឆ្នាំ ២០២៥ នៅសង្កាត់ Ha Long។

Top