ព័ត៌មាន វៀតណាមអំពាវនាវឱ្យបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅគ្រប់កម្រិត ដើម្បីធានាសន្តិសុខដែនសមុទ្រ 14/08/2025 នាថ្ងៃទី ១១ និង ១២ ខែសីហា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ "សន្តិសុខដែនសមុទ្រ៖ ទប់ស្កាត់ ច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទើបលេចឡើង។ ព្រឹត្តិការណ៍នេះត្រូវបានដឹកនាំដោយប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ាដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែសីហា។ តំណាងមកពីរដ្ឋជាសមាជិកអង្គការសហប្រជាជាតិជិត ១០០ និងទីភ្នាក់ងារអន្តរជាតិពាក់ព័ន្ធ និងអង្គការនានា បានចូលរួម និងថ្លែងនៅក្នុងសម័យពិភាក្សា។លោក Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងមតិក្នុងសម័យពិភាក្សា។ រូបថត៖ VNAថ្លែងមតិក្នុងសម័យប្រជុំ លោក អគ្គរដ្ឋទូតលោក Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា អនុសញ្ញាស្តីពីច្បាប់លើសមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងឯកសារច្បាប់អន្តរជាតិផ្សេងទៀតស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មសមុទ្រ បរិស្ថាន និងមហាសាគរ បានបង្កើតក្របខ័ណ្ឌច្បាប់ទូលំទូលាយសម្រាប់អភិបាលកិច្ចមហាសមុទ្រ និងឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខដែនសមុទ្រ។ដើម្បីធានាសន្តិសុខដែនសមុទ្រប្រកបដោយនិរន្តរភាព វៀតណាមអំពាវនាវឱ្យប្រទេសនានាគោរព និងអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និង UNCLOS គោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ប្រទេសដទៃ និងជៀសវាងសកម្មភាពឯកតោភាគីដែលអាចបង្កើនភាពតានតឹង។ ក្នុងនាមជាប្រទេសជាប់មាត់សមុទ្រដែលមានផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចផ្សារភ្ជាប់ទៅនឹងសន្តិភាព និងសន្តិសុខនៅសមុទ្រខាងកើត វៀតណាមបានអះអាងជំហរខ្ជាប់ខ្ជួនរបស់ខ្លួនក្នុងការដោះស្រាយរាល់ជំលោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ផងដែរ៕ តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាថ្ងៃទី ១១ និង ១២ ខែសីហា នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅកិច្ចពិភាក្សាបើកចំហកម្រិតខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្រោមប្រធានបទ "សន្តិសុខដែនសមុទ្រ៖ ទប់ស្កាត់ ច្នៃប្រឌិត និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទើបលេចឡើង។ ព្រឹត្តិការណ៍នេះត្រូវបានដឹកនាំដោយប្រធានាធិបតីនៃសាធារណរដ្ឋប៉ាណាម៉ាដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខសម្រាប់ខែសីហា។ តំណាងមកពីរដ្ឋជាសមាជិកអង្គការសហប្រជាជាតិជិត ១០០ និងទីភ្នាក់ងារអន្តរជាតិពាក់ព័ន្ធ និងអង្គការនានា បានចូលរួម និងថ្លែងនៅក្នុងសម័យពិភាក្សា។លោក Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ថ្លែងមតិក្នុងសម័យពិភាក្សា។ រូបថត៖ VNAថ្លែងមតិក្នុងសម័យប្រជុំ លោក អគ្គរដ្ឋទូតលោក Nguyen Hoang Nguyen អនុប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា អនុសញ្ញាស្តីពីច្បាប់លើសមុទ្រឆ្នាំ ១៩៨២ (UNCLOS) និងឯកសារច្បាប់អន្តរជាតិផ្សេងទៀតស្តីពីការទប់ស្កាត់ឧក្រិដ្ឋកម្មសមុទ្រ បរិស្ថាន និងមហាសាគរ បានបង្កើតក្របខ័ណ្ឌច្បាប់ទូលំទូលាយសម្រាប់អភិបាលកិច្ចមហាសមុទ្រ និងឆ្លើយតបនឹងបញ្ហាប្រឈមសន្តិសុខដែនសមុទ្រ។ដើម្បីធានាសន្តិសុខដែនសមុទ្រប្រកបដោយនិរន្តរភាព វៀតណាមអំពាវនាវឱ្យប្រទេសនានាគោរព និងអនុវត្តច្បាប់អន្តរជាតិឱ្យបានពេញលេញ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និង UNCLOS គោរពអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាព និងយុត្តាធិការរបស់ប្រទេសដទៃ និងជៀសវាងសកម្មភាពឯកតោភាគីដែលអាចបង្កើនភាពតានតឹង។ ក្នុងនាមជាប្រទេសជាប់មាត់សមុទ្រដែលមានផលប្រយោជន៍ជាយុទ្ធសាស្ត្រ និងសេដ្ឋកិច្ចផ្សារភ្ជាប់ទៅនឹងសន្តិភាព និងសន្តិសុខនៅសមុទ្រខាងកើត វៀតណាមបានអះអាងជំហរខ្ជាប់ខ្ជួនរបស់ខ្លួនក្នុងការដោះស្រាយរាល់ជំលោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន UNCLOS ផងដែរ៕
អត្ថបទផ្សេងទៀត នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ទទួលជួបឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការកំណែទម្រង់សហគ្រាសឡាវ14/08/2025ព័ត៌មាននារសៀលថ្ងៃទី ១៣ សីហា នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានទទួលជួបគណៈប្រតិភូគណៈកម្មាធិការកំណែទម្រង់សហគ្រាសឡាវ ដឹកនាំដោយលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលឡាវ ប្រធានគណៈ កម្មាធិការកំណែទម្រង់សហគ្រាសឡាវ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។ អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចនៅកូរ៉េខាងត្បូង14/08/2025ព័ត៌មានទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងរួមចំណែកដល់សន្តិភាពនិងវិបុលភាពរបស់អាស៊ាន14/08/2025ព័ត៌មានព្រះមហាក្សត្រ Bhutan នឹងយាងមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាម14/08/2025ព័ត៌មានការពារនិងជំរុញសិទ្ធិមនុស្ស គឺជាគោលនយោបាយខ្ជាប់ខ្ជួនរបស់វៀតណាម14/08/2025ព័ត៌មានអគ្គលេខាបក្ស លោក តូ ឡឹម អញ្ជើញអុជធូបនៅមណ្ឌលរំលឹកវិញ្ញាណក្ខន្ធបុព្វបុរស បដិវត្តនៅខេត្ត Tuyen Quang14/08/2025ព័ត៌មានអនុវត្តបច្ចេកវិជ្ជាការពិតនិមិត្តបន្ថែមនៅក្នុងការតាំងពិព័រណ៌ “រក្សាពាក្យស្បថឯករាជ្យ”13/08/2025ព័ត៌មាន អត្ថបទផ្សេងទៀត