អាស្រ័យហេតុនេះ ប្រជាពលរដ្ឋនៃប្រទេសដូចជា៖ ព្រះរាជាណាចក្របែលហ្ស៊ិក សាធារណរដ្ឋប៊ុលហ្គារី សាធារណរដ្ឋក្រូអាត សាធារណរដ្ឋឆែក ហុងគ្រី លុចសំបួ ព្រះរាជាណាចក្រហូឡង់ សាធារណរដ្ឋប៉ូឡូញ រូម៉ានី សាធារណរដ្ឋស្លូវ៉ាគី សាធារណរដ្ឋស្លូវេនី និងសហព័ន្ធស្វីស នៅពេលចូលប្រទេសវៀតណាម សម្រាប់គោលបំណងទេសចរណ៍នឹងត្រូវបានលើកលែងទិដ្ឋាការ ជាមួយនឹងការស្នាក់នៅបណ្តោះអាសន្នរយៈពេល ៤៥ ថ្ងៃ។ គោលនយោបាយពោលខាងលើនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥ ដល់ថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០២៨។ រហូតមកដល់បច្ចុប្បន្ន វៀតណាមបានលើកលែងទិដ្ឋាការជាឯកតោភាគីសម្រាប់ពលរដ្ឋនៃប្រទេសចំនួន ២៤។
នាយកដ្ឋានទេសចរណ៍ជាតិបានវាយតម្លៃថា គោលនយោបាយទិដ្ឋាការ បើកចំហ និងតម្លាភាពកាន់តែខ្លាំងឡើងគឺជាកម្លាំងចលករដ៏សំខាន់មួយដែលបានជួយវិស័យទេសចរ ណ៍វៀតណាមសម្រេចបានសមិទ្ធិផលដ៏ធំធេងជាច្រើន ដែលនាពេលថ្មីៗនេះ បន្តបង្កើតកំណត់ត្រាទទួលស្វាគមន៍ភ្ញៀវអន្តរជាតិ។ នេះជាគោលដៅសម្រាប់វិស័យទេសចរណ៍ សម្រេចបានគោលដៅទទួលភ្ញៀវអន្តរជាតិពី ២២ ទៅ ២៣ លាននាក់នៅឆ្នាំនេះ៕