ចូលរួមសន្និបាតនេះ មានប្រតិភូផ្លូវការចំនួន ៦០០នាក់ តំណាងឱ្យសមាជិក និងកសិករជាង ១០លាននាក់ទូទាំងប្រទេស។
នាព្រឹកថ្ងៃទី៧ ខែមិថុនា ប្រតិភូបានអញ្ជើញទៅដាក់កម្រងផ្កានិងចូលប្រាំង្គគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ អញ្ជើញដាក់កម្រងផ្កា ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធវីរៈយុទ្ធជនពលីនៅវិមានរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីបាក់សឺន។
បន្ទាប់មក មហាសន្និបាតបានដំណើរការបើកសម័យប្រជុំលើកដំបូង ជាមួយនឹងខ្លឹមសារ សំខាន់ៗជាច្រើន។
យោងតាមកម្មវិធី នៅព្រឹកស្អែក (ថ្ងៃទី៨ ខែមិថុនា) មហាសន្និបាតនឹងដំណើរសម័យបើកយ៉ាងឧិឡារិក ដោយមានការចូលរួម និងសុន្ទរកថាណែនាំពីថ្នាក់ដឹកនាំបក្ស និងរដ្ឋ ព្រមទាំងស្តាប់របាយការណ៍សង្ខេបស្តីពីលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចរបស់ចិត្តរបស់ មហា សន្និបាតទូទាំងប្រទេសនៃសមាគមកសិករវៀតណាម និងបទបង្ហាញផ្សេងៗទៀត។
នេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយនៃវណ្ណៈកសិករវៀតណាម មហាសន្និបាតនេះមានភារកិច្ចវាយតម្លៃស្ថានភាព និងលទ្ធផលនៃការងាររបស់សមាគម និងចលនាកសិករចាប់ពីមហាសន្និបាតលើកទី៨ រហូតមកដល់បច្ចុប្បន្ន កំណត់ទិសដៅ គោលដៅ ភារកិច្ច និងដំណោះស្រាយសម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ មហាសន្និបាតនេះកំណត់គោលដៅ កសាងសមាគមកសិករវៀតណាមដ៏ខ្លាំងក្លា; ពង្រីកតួនាទីរបស់កសិករជាម្ចាស់កម្មវត្ថុ និងជាមជ្ឈមណ្ឌលក្នុងការអភិវឌ្ឍកសិកម្ម សេដ្ឋកិច្ចជនបទ និងការកសាងជនបទថ្មី; បំផុសសេចក្តីប្រាថ្នាសម្រាប់ប្រទេសជាតិដ៏រុងរឿង អរិ្យធម៌ និងសុភមង្គលនៅក្នុងយុគសម័យថ្មី៕





