• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនៅជុំវិញពិភពលោក រីករាយស្វាគមន៍បុណ្យចូលឆ្នាំសកល

បន្ទាប់ពីការរាប់ថយក្រោយ(Countdown)ដ៏រំជួលចិត្ត និងពិធីបុណ្យនៃពន្លឺជាមួយកាំជ្រួចពាសពេញផ្ទៃមេឃក្នុងរាត្រីចូលឆ្នាំសកល ប្រជាជននៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកបានបន្តសកម្មភាពលេងកម្សាន្តដ៏រំភើបរីករាយក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី ២០២៣ ចាប់ពីការទិញទំនិញ ទៅវត្តដើម្បីបួងសួងសុំសេចក្តីសុខ ឬគ្រាន់តែជួបជុំគ្នាទទួលទានអាហារជាមួយក្រុមគ្រួសារ រីករាយនឹងពេលវេលាដែលមិនអាចបំភ្លេចបាន ដើម្បីចាប់ផ្តើមឆ្នាំថ្មីដែលពោរពេញដោយក្តីសង្ឃឹម។
  ទីលាន Times Square ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី១ មករា ឆ្នាំ២០២៣។ (រូបថត៖ AFP/ TTXVN)  

អាកាសធាតុត្រជាក់ក៏មិនអាចរារាំងលំហូរមនុស្ស បានហូរចូលមជ្ឈមណ្ឌលពាណិជ្ជកម្មនិងកម្សាន្តសំខាន់ៗ នៃរដ្ឋធានីប៉េកាំង ប្រទេសចិន នៅថ្ងៃដំបូងនៃឆ្នាំ២០២៣នោះឡើយ។ រោងភាពយន្ត ផ្សារលក់បន្លែ និងគ្រឿងសមុទ្រសុទ្ធតែពោរពេញទៅដោយមនុស្ស។

នៅប្រទេសជប៉ុន នាថ្ងៃដំបូងនៃឆ្នាំថ្មី ប្រជាជនជប៉ុនទៅប្រាសាទដើម្បីបួងសួងសុំសេចក្តីសុខ សន្តិភាព។ ប្រជាជនជប៉ុនជាច្រើននាក់បាននាំគ្នាទៅកាន់ប្រាសាទ Meiji Jingu ដែលជាទីសក្ការបូជា Shinto ដ៏សំខាន់នៅក្នុងទីក្រុងតូក្យូ។

នៅអាមេរិកខាង ឆ្នេរសមុទ្រ Copacabana របស់ប្រេស៊ីល នៅតែជាកន្លែងពេញនិយមសម្រាប់អ្នកស្រុកជាច្រើន ក្នុងថ្ងៃចូលឆ្នាំសកល ដើម្បីបួងសួងដល់ទេពធីតានៃសមុទ្រ Lemanja។

ដោយទទួលស្វាគមន៍ឆ្នាំថ្មីក្រោយបណ្តាប្រទេសនៅអាស៊ី ប្រជាជនអាមេរិករាប់សែននាក់បានប្រមូលផ្តុំគ្នានៅទីលាន Times Square ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីស្វាគមន៍ឆ្នាំថ្មីឆ្នាំ ២០២៣ និងរីករាយជាមួយសកម្មភាពកម្សាន្ត និងការសម្តែងតន្ត្រីវិសេសវិសាលជាច្រើន។ ស្របពេលនៃការឆ្លងឆ្នាំសកល គ្រាប់បាល់ដែលមានអង្កត់ផ្ចិត ៣,៦ ម៉ែត្រ និងទម្ងន់ជិត ៦ តោន ត្រូវបានទម្លាក់ពីលើកំពូលនៃទីលាន Times Square។ គ្រាប់បាល់ត្រូវបានគ្របដណ្តប់ដោយគ្រីស្តាល់ Waterford ចំនួនជិត ២,៧០០ និងត្រូវបានបំភ្លឺដោយក្ដារលាយនៃពណ៌ជាង ១៦ លាន។

ដោយសារតែនេះជាឆ្នាំដំបូងក្រោយពីប្រទេសនានាបានដកការរឹតបន្តឹងភាគច្រើនក្នុងការការពារ និងគ្រប់គ្រងជំងឺ COVID-19 នោះ ព្រឹត្តិការណ៍ និងសកម្មភាពកម្សាន្តដើម្បីស្វាគមន៍ឆ្នាំ ២០២៣ នឹងត្រូវបានរៀបចំកាន់តែរស់រវើក។ ប្រជាជននៅជុំវិញពិភពលោកក៏មើលឃើញថានេះជាឱកាសមួយដើម្បីស្តារចង្វាក់ជីវិតធម្មតាឡើងវិញ និងប្រសិទ្ធិពរការចាប់ផ្តើមដោយសុខសន្តិភាព៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សន្និសីទប្រចាំឆ្នាំរបស់លេខា​គណៈកម្មាធិការ​បក្ស​នៃ​ខេត្តចំនួន ៤ នៅវៀតណាម និងលេខាគណៈកម្មាធិការ​បក្សខេត្ត Yunnan (ចិន)

សន្និសីទប្រចាំឆ្នាំរបស់លេខា​គណៈកម្មាធិការ​បក្ស​នៃ​ខេត្តចំនួន ៤ នៅវៀតណាម និងលេខាគណៈកម្មាធិការ​បក្សខេត្ត Yunnan (ចិន)

នាព្រឹកថ្ងៃទី ១២ មិថុនា នៅទីក្រុង Kunming ខេត្ត Yunnan ប្រទេសចិន សន្និសីទប្រចាំឆ្នាំលើកទី ៤ បានប្រព្រឹត្តទៅរវាងលេខាគណៈកម្មាធិការបក្សនៃខេត្តចំនួន ៤ របស់វៀតណាមរួមមាន៖ Ha Giang, Lao Cai, Lai Chau និង Dien Bien ជាមួយលេខាគណៈកម្មាធិការបក្សខេត្ត Yunnan ប្រទេសចិន។

Top