• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនវៀតណាមចំនួន ៦ លាននាក់មានលិខិតឆ្លងដែនវ៉ាក់សាំង

យោងតាមព័ត៌មានពីអគ្គនាយកដ្ឋានព័ត៌មាន ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី ៦ ឧសភា ប្រជាជនវៀតណាមប្រមាណ ៦ លាននាក់ត្រូវបានផ្តល់លិខិតឆ្លងដែនវ៉ាក់សាំងអេឡិចត្រូនិក។

ចំនួននេះបានកើនឡើងប្រហែល ២,៥ លាននាក់ធៀបនឹងរយៈពេល ១ សប្តាហ៍មុន។ លេខកូដ QR នៃលិខិតឆ្លងដែនវ៉ាក់សាំងមានសុពលភាពរយៈពេល ១២ ខែគិតចាប់ពីថ្ងៃដែលក្រសួងសុខាភិបាលចុះហត្ថលេខា លើលេខបញ្ជាក់។ នៅពេលដែលលេខកូដផុតកំណត់ ប្រជាជននឹងត្រូវបានជូនដំណឹង និងបង្កើតកូដ QR ថ្មីដោយស្វ័យប្រវត្តិដើម្បីប្រើប្រាស់។ នេះគឺជាដំណោះស្រាយបច្ចេកទេស ដើម្បីធានាសុវត្ថិភាពព័ត៌មាន។

បច្ចុប្បន្ននេះ វៀតណាមបានឈានដល់កិច្ចព្រមព្រៀងមួយស្តីពីការ ទទួលស្គាល់លិខិតឆ្លងដែនវ៉ាក់សាំងទៅវិញទៅមក​ជាមួយប្រទេសចំនួន ១៩ ដែលក្នុងនោះមានប្រទេសជាច្រើន ដែលមានចំនួនប្រជាជនវៀតណាមឆ្លងដែនច្រើន ដូចជាប្រទេសជប៉ុន សហរដ្ឋអាមេរិក សិង្ហបុរី និងកូរ៉េខាងត្បូង។

យោងតាមក្រសួងសុខាភិបាល ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងបង្ការ និងធ្វើបច្ចុប្បន្នភាពទិន្នន័យតាមប្រព័ន្ធដោយកន្លែងចាក់វ៉ាក់សាំង ត្រូវបានផ្ទៀងផ្ទាត់ព័ត៌មាន ជាមួយមូលដ្ឋានទិន្នន័យប្រជាជនជាតិនឹងត្រូវចុះហត្ថលេខាដោយលេខបញ្ជាក់ “លិខិតឆ្លងដែនវ៉ាក់សាំង” ដោយមិនចាំបាច់មានបែបបទបន្ថែមទៀតឡើយ។

ប្រជាពលរដ្ឋអាចមើលនិងពិនិត្យ “លិខិតឆ្លងដែនវ៉ាក់សាំង” នៅលើកម្មវិធីសៀវភៅសុខភាពអេឡិចត្រូនិក PC-COVID ឬនៅលើទំព័រស្វែងរកដែលក្រសួងសុខាភិបាលកំពុងបង្កើត ហើយនឹងប្រកាសយ៉ាងឆាប់ៗ នាពេលខាងមុខនេះ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន អញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតី​សហព័ន្ធរុស្ស៊ី

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន អញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតី​សហព័ន្ធរុស្ស៊ី

បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅវិមានក្រឹមឡាំង ទីក្រុងមូស្គូ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន (Tran Thanh Man) បានអញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ លោកប្រធានាធិបតី ពូទីន បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក ត្រិន ថាញ់ មិន; ស្នើរឲ្យស្ថាប័ន នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា រួមចំណែកលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព; អះអាងថា នឹងគាំទ្រស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។

Top