• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនទីក្រុង Da Nang ចំនួន១៥០០នាក់ចូលរួមកម្មវិធីដំណក់ឈាមក្រហមលើកទី៧


ទីក្រុង Da Nang ជាទីមកដល់មួយនៃ “ដំណើរដំណក់ឈាមក្រហមឆ្នាំ២០១៩” ដែល បានរួមចំណែកយ៉ាងសកម្មទៅក្នុង​គោលដៅនៃគណៈចាត់តាំងកម្មវិធីដំណក់ឈាមក្រហមជាតិនោះ​គឺទទួលបានឈាមចំនួន៦ហ្មឺនឯកតា (រូបថត៖ hanhtrinhdo.vn)
 

នៅកម្មវិធីនេះ ប្រជាជនទីក្រុងចំនួន១៥០០នាក់បានចូលរួមបរិច្ចាកឈាម ១០០០ឯកតា ដើម្បីផ្គត់ ​ផ្គង់​ជូន​មន្ទីរ​ពេទ្យ​នានា​នៅទីក្រុង។ 

នាព្រឹក​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ​២០១៩ គណៈចលនាបរិច្ចាកឈាមស្ម័គ្រចិត្ត ទីក្រុង Da Nang ភាគកណ្ដាល វៀត​ណាម​ បានរៀបចំកម្មវិធីដំណក់ឈាមក្រហមលើក ទី៧ សំដៅលើកតម្កើងការងារឃោសនា ចលនា​ការ​បរិច្ចាគ​ឈាម​ស្ម័គ្រចិត្ត។
 
នៅកម្ម​វិធីនេះ ប្រជាជនទីក្រុងចំនួន១៥០០នាក់បានចូលរួមបរិច្ចាកឈាម ១០០០ឯកតា ដើម្បីផ្គត់​ផ្គង់​ជូន​មន្ទីរ​ពេទ្យ​នានានៅទីក្រុង។ លោក​ Nguyen Ut នាយករងមន្ទីរសុខាភិបាលទី​ក្រុង Da Nang បានអោយដឹងថា៖
 
“ទីក្រុង Da Nang ជាតំបន់នាំមុខគេទូទាំងប្រទេសក្នុងការងារបរិច្ឆាកឈាម ស្ម័គ្រចិត្ត។ ក្នុង​រយៈ​ពេល​ច្រើន​ឆ្នាំ​កន្ល​ង​ទៅ ទីក្រុងបានកៀរគរប្រភពធនធានជា ច្រើនដើម្បីចូលរួមបរិច្ចាកឈាម ហើយទទួល​បាន​លទ្ធផល​ដ៏ល្អ​ប្រសើរ​ដោយ បានសង្គ្រោះអ្នកជំងឺរាប់ហ្មឺននាក់។ ទីក្រុង Da Nang មិនត្រឹមតែផ្គត់ផ្គង់ឈាម សម្រាប់​មូល​ដ្ឋាន​សុខាភិបាលនៅក្នុងទីក្រុងប៉ុណ្ណោះទេ ថែមទាំងសម្រាប់ខេត្ត ក្រុងផ្សេងៗ​ទៀត​នៅតាម​តំបន់​ភាគ​កណ្ដាល​និង​តំបន់ Tay Nguyen ទៀតផង”។
 
ទីក្រុង Da Nang ជាទីមកដល់មួយនៃ “ដំណើរដំណក់ឈាមក្រហមឆ្នាំ២០១៩” ដែល បានរួមចំណែក​យ៉ាង​សកម្ម​ទៅក្នុង​គោល​ដៅនៃគណៈចាត់តាំងកម្មវិធីដំណក់ឈាម​ក្រហមជាតិ​នោះ គឺទទួលបានឈាមចំនួន​៦ហ្មឺន​ឯកតា៕​  ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

កំណែទម្រង់ស្ថាប័ន ដោះស្រាយចំណុចកកស្ទះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល

កំណែទម្រង់ស្ថាប័ន ដោះស្រាយចំណុចកកស្ទះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល

នៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលជាប្រចាំក្នុងខែមករា ឆ្នាំ២០២៦ ដែលបានធ្វើឡើងនាថ្ងៃទី៤ ខែកុម្ភៈ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក ង្វៀន ថាញ់ទូ បានផ្តល់ព័ត៌មានអំពីកំណែទម្រង់ស្ថាប័នដែលមានគោលបំណងលុបបំបាត់ "ចំណុចកកស្ទះ" សម្រាប់អាជីវកម្មនិងមូលដ្ឋានក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ០១ របស់រដ្ឋាភិបាល។

Top