• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់សេចក្ដីសម្រេចចិត្តដល់នាយទាហានចំនួន ៥ នាក់ ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព

ថែរក្សា កសាងឋានៈ រូបភាពរបស់កងទ័ពវៀតណាមក្នុងយុគសម័យថ្មីនៅក្នុងក្រសែភ្នែកប្រជាជន អាជ្ញាធរប្រទេសសាមី អ្នករួមអាជីព និងមិត្តភក្តិអន្តរជាតិ។
ប្រគល់សេចក្ដីសម្រេចចិត្តដល់នាយទាហានចំនួន ៥ នាក់ ទៅ​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព - ảnh 1លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសប្រគល់សេចក្ដីសម្រេចចិត្តដល់នាយទាហានចំនួន ៥ នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាព។ រូបថត៖ Việt Trung

នាព្រឹកថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមបានរៀបចំពិធីប្រគល់សេចក្ដីសម្រេចចិត្តរបស់ប្រធានរដ្ឋដល់នាយទាហាចំនួន ៥ នាក់ ទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅស្ថានបេសកកម្មប្រចាំនៅសាធារណៈរដ្ឋអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូង។

អញ្ជើញថ្លែងមតិក្នុងពិធីនេះ លោកឧត្តមសេនីយឯក Hoang Xuan Chien អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស ប្រធានគណៈកម្មាធិការដឹកនាំក្រសួងការពារប្រទេសទទួលបន្ទុកចូលរួមសកម្មភាពថែរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ បានស្នើឲ្យនាយទាហានទាំង ៥ នាក់ពង្រីកប្រពៃណីរបស់កងទ័ព កងកម្លាំងមួកខៀវវៀតណាមបង្ហាញឬទ្ធានុភាព សមត្ថភាព រួមចំណែករីកសាយភាយរូបភាព ទឹកដី មនុស្សវៀតណាម កងទ័ពប្រជាជនវៀតណាមនៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនោះ ថែរក្សា កសាងឋានៈ រូបភាពរបស់កងទ័ពវៀតណាមក្នុងយុគសម័យថ្មីនៅក្នុងក្រសែភ្នែកប្រជាជន អាជ្ញាធរប្រទេសសាមី អ្នករួមអាជីព និងមិត្តភក្តិអន្តរជាតិ។ លោកឧត្តមសេនីយឯក Hoang Xuan Chien បានក្រឹនរំលឹកថា នៅពេលធ្វើសកម្មភាពក្នុងបរិយាកាសពហុជាតិសាសន៍ នាយទាហានវៀតណាមចាំបាច់ត្រូវធ្វើសមាហរណកម្មយ៉ាងឆាប់រហ័សអះអាងនូវសមត្ថភាព  មានជំនាញភាសាប្រកបដោយវិជ្ជាជីវៈខ្ពស់ក្នុងការដោះស្រាយការងារជំនាញផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នា​យប់ថ្ងៃទី១១ ខែវិច្ឆិកា លោកស្រី Valentina Matviyenko ប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្ស៊ី បានអញ្ជើញ​មកដល់ទីក្រុងហាណូយ ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១១-១៣ ខែវិច្ឆិកា តប​តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក ជិន ថាញ់មិន។

Top