• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់រង្វាន់និងការតាំងពិព័រណ៍ប្រឡងរូបថតសិល្បៈ “មាតុភូមិ​នៅក្បែរ​រលកសមុទ្រ”

នាយប់ថ្ងៃទី ២០ ធ្នូ គណៈឃោសនាអប់រំមជ្ឈឹមបានរៀបចំពិធីប្រគល់រង្វាន់ និងការតាំងពិព័រណ៍ប្រឡងរូបថតសិល្បៈថ្នាក់ជាតិ ដោយប្រធានបទស្ដីពីកោះសមុទ្រស្រុកកំណើត “មាតុភូមិនៅក្បែររលកសមុទ្រ”។

ទិដ្ឋភាពនៃពិធីប្រគល់រង្វាន់ និងការតាំងពិព័រណ៍ប្រឡងរូបថតសិល្បៈ “មាតុភូមិនៅក្បែររលកសមុទ្រ”

ការប្រឡងនេះសំដៅរួមចំណែកបំផុសបំណងប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយវិបុលភាព សុភមង្គល ពង្រីកតម្លៃវប្បធម៌ កម្លាំង ពលំរបស់មនុស្សវៀតណាមក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ និងធ្វើសមាហរណកម្មអន្តរជាតិ។ ទន្ទឹមនឹងនេះអះអាងពីទស្សនៈរបស់វៀតណាមក្នុងកិច្ចការពារយ៉ាងរឹងមាំនិងប្ដូរផ្ដាច់នូវឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី កោះសមុទ្រ។ ដោយទទួលបានវណ្ណកម្មចូលរួមប្រឡងជាង ៦ ០០០ នោះ គណៈមេប្រយោគបានប្រគល់រង្វាន់ជើងឯកចំនួន ២ រង្វាន់ រង្វាន់លេខ ២ ចំនួន ៤ រង្វាន់ រង្វាន់លេខ ៤ ចំនួន ៦ រង្វាន់ និងរង្វាន់លើកទឹកចិត្តចំនួន ១០ រង្វាន់ ជូនវណ្ណកម្មនានា។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានគណៈកម្មការយោសនាអប់រំមជ្ឈឺម លោក Nguyen Trong Nghia បានអះអាងថា៖

“ទទួលបានភាពជោគជ័យនៃការប្រឡងនេះ ស្ថាប័នមានសមត្ថកិច្ចចាំបាច់ត្រូវពង្រីកថែមទៀតនូវតួនាទីតម្រង់ទិសដៅនៃសកម្មភាពសិល្បៈ ធានាគោលការណ៍ និងគោលមាគ៌ាយ៉ាងត្រឹមត្រូវរបស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋ។ តាមនោះ ចាំបាច់ត្រូវលើកទឹកចិត្តដល់សិល្បករនិពន្ធវណ្ណកម្មដែលមានតម្លៃអំពីវប្បធម៌ សិល្បៈបម្រើភារកិច្ចនយោបាយរបស់ប្រទេសជាតិផងដែរ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top