• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់ពានរង្វាន់សារព័ត៌មានជាតិ “ដើម្បីបុព្វហេតុអប់រំវៀតណាម” ឆ្នាំ២០២១

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងហាណូយ ក្រសួងអប់រំ និងបណ្តុះបណ្តាលបានសហការជាមួយគណៈឃោសនាអប់រំមជ្ឈឹម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ និងសមាគមអ្នកសារព័ត៌មានវៀតណាម រៀបចំពិធីប្រគល់ពានរង្វាន់សារព័ត៌មានជាតិ “ដើម្បីបុព្វហេតុអប់រំវៀតណាម” ឆ្នាំ២០២១។
 

ប្រគល់ពានរង្វាន់លេខ ១ ជូនម្នាស់ពានរង្វាន់ (រូបថត៖giaoducthoidai.vn)


ពានរង្វាន់សារព័ត៌មានជាតិ “ដើម្បីបុព្វហេតុអប់រំវៀតណាម” ឆ្នាំ ២០២១ មានស្នាដៃចំនួនជាង ៧០០ របស់ទីភ្នាក់ងារសារព័ត៌មានពីថ្នាក់មជ្ឈឹមដល់មូលដ្ឋាន ចូលរួមក្នុងប្រភេទទាំង ៤ (បោះពុម្ព អេឡិចត្រូនិក វិទ្យុ និងទូរទស្សន៍)។ យោងតមក្រុមប្រឹក្សាមេប្រយោគ គុណភាពនៃស្នាដៃចូលរួមឆ្នាំនេះគឺល្អណាស់ ប្រធានបទមានភាពសម្បូរបែបនិង បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីជីវភាពអប់រំ ច្បាមជាប់ព្រឹត្តិប័ត្រព័ត៌មាននឹងបញ្ហាបច្ចុប្បន្ននៃវិស័យអប់រំ។ ស្នាដៃមួយចំនួនត្រូវបានបង្ហាញតាមបែបទំនើប និងល្អិតល្អន់ក្នុងទម្រង់ជា Mega Story, Emagazine។ រូបភាពនៃការអប់រំត្រូវបានឆ្លុះបញ្ចាំងនៅតាមគ្រប់តំបន់ ទីក្រុង តំបន់ខ្ពង់រាប និងតំបន់ឆ្ងាយដាច់ស្រយាលផងដែរ ។

ក្រុមប្រឹក្សាមេប្រយោគបានឯកភាពជ្រើសរើសនូវស្នាដៃល្អបំផុតចំនួន ៦២ សម្រាប់ប្រគល់ពានរង្វាន់ ដែលក្នុងនោះរង្វាន់ពិសេសត្រូវបានផ្តល់ជូនស្នាដៃ "ឆ្ពោះទៅកាន់ចំណុចកណ្ដាលនៃជំងឺរាតត្បាត" និពន្ធដោយក្រុមអ្នកនិពន្ធនៃកាសែត Lao Dong៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

Danang Storytellers - កសាងសហគមន៍នៃ អ្នកនិទានរឿង ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

"Danang Storytellers" - កសាងសហគមន៍នៃ "អ្នកនិទានរឿង" ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

ដើម្បីទាក់ទាញ និងតភ្ជាប់ KOL និង KOC (អ្នកមានឥទ្ធិពលលើបណ្ដាញទំនាក់ទំនងសង្គមនិងអ្នកបង្កើតមាតិការ) ក្នុងស្រុកនិងអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយរូបភាពនៃគោលដៅទេសចរណ៍នៅលើវេទិកាឌីជីថលនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃទីក្រុងដាណាំងបានដាក់ឱ្យដំណើរការកម្មវិធី "Danang Storytellers"។

Top