• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់គ្រឿងឥស្សរិយយសរបស់រដ្ឋវៀតណាម រដ្ឋឡាវ នឹង​ព្រះរាជាណាចក្រ​កម្ពុជា​ជូនសមូហភាពនិងបុគ្គល

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ឯកជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ ដោយសារមានការចូលរួមចំណែកវិជ្ជមានជាច្រើនទៅក្នុងកិច្ចសហប្រតិបត្តិការការពារជាតិ សំដៅពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងកម្ពុជា។

លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ឯកជូនចំពោះ សម្តេចពិជ័យសេនា ទៀ បាញ់ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ដោយទទួលបានការប្រគល់សិទ្ធិរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រធានរដ្ឋនៃសាធារណ​រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងព្រះមហាក្សត្រកម្ពុជានោះ  នាព្រឹកថ្ងៃទី ២០ ខែធ្នូ នៅទីក្រុងហាណូយ  ក្រសួងការពារប្រទេសវៀតណាមបានរួមសហការជាមួយក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិឡាវ​រៀប​ចំពិធីប្រគល់គ្រឿងឥស្សរិយយសរបស់រដ្ឋវៀតណាម ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋឡាវ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោកនាយឧត្តមសេនីយ៍ Chanyalath រដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ និងលោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីការពារប្រទេសវៀតណាមបានអញ្ជើញធ្វើជាអធិបតីក្នុងពីធីនេះ។

នៅក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich បានប្រគល់គ្រឿងឥស្សរិយយសឯករាជ្យថ្នាក់ឯកជូនចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដោយសារមានការចូលរួមចំណែកវិជ្ជមានជាច្រើនទៅក្នុងកិច្ចសហប្រតិបត្តិការការពារជាតិ សំដៅពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកម្ពុជា។

លោកនាយឧត្តមសេនីយ៍ Chanyalath បានប្រគល់គ្រឿងឥស្សរិយយសសេរីភាពថ្នាក់ឯកជូនចំពោះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្ត្រីការពារប្រទេសវៀតណាម។

ទន្ទឹមនឹងនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich ក៏ទទួលបានគ្រឿងឥស្សរិយយសមិត្តភាពថ្នាក់ឯករបស់ព្រះមហាក្សត្រកម្ពុជាផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top