• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់គ្រឿងអនុស្សាវរីយ៍សកម្មភាពរដ្ឋសភាជូន​សមាជិកសភា

នារសៀលថ្ងៃទី ២៩ ខែមិនា នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានរៀបចំពិធីប្រគល់ គ្រឿងអនុស្សាវរីយ៍សកម្មភាពរដ្ឋសភាជូបសមាជិកសភាចំនួន ៤៧២ រូប សម្រាប់នីតិកាលទី ១៤។
 

ប្រគល់គ្រឿងអនុស្សាវរីយ៍សកម្មភាពរដ្ឋសភាជូនសមាជិកសភា (រូបថត៖ TTXVN)


អញ្ជើញថ្លែងនៅក្នុងពិធីនេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអះអាងថា៖ អាណត្តិទី ១៤ គឺជាអាណត្តិប្រកបដោយជោគជ័យ ដែលបានបន្សល់ទុកនូវ សញ្ញាសំគាល់និងសមិទ្ធិផលលេចធ្លោជាច្រើន ដែលបង្ហាញកាន់តែច្បាស់លាស់ថា រដ្ឋសភាគឺការតំណាងនៃផែនមហាសាមគ្គី ជាតិទាំងមូល។ លោកស្រីប្រធានរដ្ឋសភាបានអះអាងថា៖

“ការប្រគល់គ្រឿងអនុស្សាវរីយ៍សកម្មភាពរដ្ឋសភាជូនសមាជិកសភាគឺជារង្វាន់ដ៏ថ្លៃថ្លាដែលបង្ហាញពីការលើកតម្កើង ការដឹងគុណរបស់រដ្ឋសភា និងរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាចំពោះសមាជិកសភា។ សមាជិកសភាទាំងនេះតែងតែបង្ហាញឬទ្ធានុភាព បញ្ញា បទពិសោធន៍ ស្មារតីទទួលខុសត្រូវខ្ពស់យ៉ាងសកម្ម  ចូលរួមយ៉ាងខ្នះខ្នែងក្នុងសកម្មភាពរបស់រដ្ឋសភា មានទំនាក់ទំនងជិតស្និទ្ធិជាមួយប្រជាជន ហើយបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅដែលសក្តិសមជាតំណាងរបស់ប្រជាជន។ ទន្ទឹមនឹងនេះ រដ្ឋសភានឹងបន្តពង្រីកប្រពៃណីបដិវត្តសាមគ្គីភាពរបស់រដ្ឋសភារបស់ប្រជាជន ដើម្បីចូលរួមវិភាគទានបញ្ញានិងកម្លាំងកាយបម្រើប្រទេសជាតិផង ដែរ ”៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមស្វាគមន៍សេចក្តីថ្លែងការណ៍រួមរវាងកម្ពុជានិងថៃស្ដីពីការព្រមព្រៀងឈប់បាញ់

វៀតណាមជឿជាក់ថា ប្រទេសទាំងពីរនឹងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍រួម បន្តការចរចាដើម្បីដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ព្រមទាំងឈរលើស្មារតីមិត្តភាព និងសាមគ្គីភាពអាស៊ាន ដើម្បីផលប្រយោជន៍ដ៏យូរអង្វែងរបស់ភាគីទាំងពីរនិងតំបន់ទាំងមូល។

Top