• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់ការប្រកាសលទ្ធផលធ្វើតេស្ត DNA ដែលកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលី

នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានសម្របសម្រួលជាមួយស្ថាប័នមជ្ឈិម មន្ទីរ អង្គភាពនានា ដើម្បីប្រគល់លទ្ធផលតេស្ត DNA ដែលកំណត់អត្តសញ្ញាណអដ្ឋិធាតុ របស់យុទ្ធ ជនពលីជូនញាតិមិត្ត និងក្រុមគ្រួសារយុទ្ធជនពលី។
សាច់ញាតិរបស់យុទ្ធជនពលីបានទទួលការជូនដំណឹងអំពីលទ្ធផលតេស្ត DNA (រូបថត៖ VOV)

ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាននយោបាយ ប្រគល់លទ្ធផលតេស្ត DNA របស់អដ្ឋិធាតុយុទ្ធជនពលីចំនួន ៦នាក់ ជូនសាច់ញាតិរបស់យុទ្ធជន។ លោកស្រី Le Thi Dat ប្រជាជនទីក្រុងហាណូយ ដែលជាសាច់ញាតិយុទ្ធជនពលីម្នាក់ក្នុងចំណោមយុទ្ធជនពលីទាំង ៦ បានសម្តែងថា៖

“ក្រោយប្រទេសជាតិបានរំដោះ គ្រួសារខ្ញុំមិនបានឃើញព័ត៌មានអ្វីរបស់ប្អូនទេ ហើយខ្ញុំបានទៅស្វែងរកអដ្ឋិធាតុច្រើនដងហើយ។ ពេលនេះកងទ័ពបានជួយបណ្តាគ្រួសារ រកឃើញយ៉ាងដូច្នេះ យើងពិតជាមានការរំភើបចិត្តយ៉ាងខ្លាំង។ បំណងប្រាថ្នារបស់ក្រុមគ្រួសារគឺចង់បញ្ចូនអដ្ឋិធាតុមកកាន់គ្រួសារវិញ”។

ចាប់ពីឆ្នាំ ២០១៣ ដល់បច្ចុប្បន្ន វិទ្យាស្ថានកោសល្យវិច្ច័យយោធាបានធ្វើការធ្វើតេស្ត DNA ដើម្បីកំណត់អត្តសញ្ញាណអដ្ឋិធាតុរបស់យុទ្ធជនពលី និងប្រគល់ជូនលទ្ធផលដល់សាច់ញាតិ នូវអដ្ឋិធាតុជិត ៥០០ នាក់ ដែលស្មើនឹងជិត ៥០% នៃចំនួនសរុបរបស់យុទ្ធជនពលីដែលបានកំណត់អត្តសញ្ញាណ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

WHO និង CDC អាហ្វ្រិកបានដាក់ចេញផែនការធំជាង

WHO និង CDC អាហ្វ្រិកបានដាក់ចេញផែនការធំជាង

យោងតាមតួលេខដែលទើបបានប្រកាសរបស់សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ចំនួនសរុបនៃករណីជំងឺអេបូឡាដែលបានបញ្ជាក់នៅក្នុងប្រទេសឥឡូវនេះមានចំនួន ៤៥២ ករណី ច្រើនជាងតួលេខដែលចេញផ្សាយមុននេះ គឺ ៧១ករណី។

Top