• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់កងពេទ្យកម្រិត២ លេខ៦

កងពេទ្យកម្រិត ២ លេខ ៦ បានត្រៀមលក្ខណៈរួចរាល់ដើម្បីជំនួសកងពេទ្យកម្រិត ២ លេខ ៥ ដែលកំពុងបំពេញភារកិច្ចនៅបេសកកម្ម UNMISS (ស៊ូដង់ខាងត្បូង)។
កម្មាភិបាល និងនាយទាហាននៃកងពេទ្យ កម្រិត ២ លេខ ៦ និងក្រុមវិស្វករលេខ៣ ចូលរួមរំលឹកវិញ្ញាណក្ខណ្ឌវីរៈយុទ្ធជនពលី។ រូបថត៖ Trong Duc/TTXVN

នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសន្និសីទប្រគល់កងពេទ្យកម្រិត២ លេខ៦ ពីវិទ្យាស្ថានពេទ្យយោធាដល់នាយកដ្ឋានរក្សាសន្តិភាពវៀតណាម។ ចាប់តាំងពីខែមេសាមក វិទ្យាស្ថានពេទ្យយោធាបានទទួលនិងគ្រប់គ្រងពេទ្យចល័តកម្រិត ២ លេខ ៦; រៀបចំវគ្គហ្វឹកហ្វឺន បណ្តុះបណ្តាលជំនាញវេជ្ជសាស្ត្រ ការអប់រំនយោបាយ យោធា ភស្តុភារ-បច្ចេកទេស និងភាសាអង់គ្លេសសម្រាប់កម្មាភិបាលនិងបុគ្គលិកកងពេទ្យ។ ក្រោយរយៈពេលជិត ៤ ខែ វិទ្យាស្ថានពេទ្យយោធាបានបញ្ចប់ការត្រៀមលក្ខណៈសម្រាប់កងពេទ្យកម្រិត ២ លេខ ៦ រួចរាល់ ដើម្បីជំនួសកងពេទ្យកម្រិត ២ លេខ ៥ ដែលកំពុងបំពេញភារកិច្ចនៅបេសកកម្ម UNMISS (ស៊ូដង់ខាងត្បូង) ។

មកទល់នឹងពេលនេះ កងទ័ពប្រជាជនវៀតណាមបានបញ្ជូនកងពេទ្យកម្រិត ២ ចំនួន ៥ ដើម្បីប្តូរវេនគ្នា ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅបេសកកម្ម UNMISS (ស៊ូដង់ខាងត្បូង)។ យោងតាមផែនការ នៅថ្ងៃទី២៤ ខែកញ្ញា យោធិនចំនួន៦៣នាក់នៃពេទ្យចល័តកម្រិតលេខនឹងចាកចេញពីអាកាសយានដ្ឋាន Noi Bai តាមយន្តហោះ C-១៧ ដែលឧបត្ថម្ភដោយអូស្ត្រាលី៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិក

ពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសអាហ្វ្រិក

នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet បានជួបធ្វើការជាមួយគណៈប្រតិភូឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេសអាហ្វ្រិក ដោយប្រធានបទ “ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចវៀតណាម - អាហ្រ្វិក”។

Top