• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រក្រតីភាពថ្មី - ឱកាសថ្មីសម្រាប់ទេសចរណ៍វៀតណាម

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ សកម្មភាពពាណិជ្ជកម្ម ការពន្លឿន និងផ្សព្វផ្សាយ ទេសចរណ៍ជាច្រើន ក៏ដូចជាកិច្ចសហប្រតិបត្តិការអាជីវកម្ម ការផ្លាស់ប្តូរផលិតផលនឹង ត្រូវបានរៀបចំឡើងដើម្បីបង្កើតឡើងការតភ្ជាប់រវាងអាជីវកម្មនានា។
  បើកពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាមឆ្នាំ២០២២។ (រូបថត៖ BNEWS/VNA)  

នោះគឺជាប្រធានបទនៃពិព័រណ៍ទេសចរណ៍អន្តរជាតិវៀតណាម (VITM) ២០២២ ដែលបានបើកនាព្រឹកថ្ងៃទី ៣១ មិនា នៅទីក្រុងហាណូយ ដែលរៀបចំឡើងដោយ សមាគមន៍ទេសចរណ៍វៀតណាមដោយមានការចូលរួមរបស់អាជីវកម្មជាង ៥០០ មក ពីខេត្តក្រុងចំនួន៥២ និងប្រទេស ដែនដីចំនួន៦ (ជប៉ុន កូរ៉េខាងត្បូង ថៃ ម៉ាឡេស៊ី តៃវ៉ាន់ (ចិន) និងទួរគី)។ ប្រព្រឹត្តទៅរហូតដល់ដំណាច់ថ្ងៃទី ៣ ខែមេសា ពិព័រណ៍ឆ្នាំ នេះបញ្ជាក់ពីការបើកដំណើរការឡើងវិញនៃវិស័យទេសចរណ៍វៀតណាមក្នុងបរិបទ ប្រក្រតីភាពថ្មី។

ក្នុងក្របខ័ណ្ឌនៃពិព័រណ៍នេះ សកម្មភាពពាណិជ្ជកម្ម ការពន្លឿន និងផ្សព្វផ្សាយ ទេសចរណ៍ជាច្រើន ក៏ដូចជាកិច្ចសហប្រតិបត្តិការអាជីវកម្ម ការផ្លាស់ប្តូរផលិតផលនឹង ត្រូវបានរៀបចំឡើងដើម្បីបង្កើតឡើងការតភ្ជាប់រវាងអាជីវកម្មនានា។ ជាពិសេស នៅ ក្នុងពិព័រណ៍ឆ្នាំនេះ អាជីវកម្មទេសចរណ៍ និងអាកាសចរណ៍នឹងបើកដំណើរការទួរជំរុញ ទេសចរណ៍ចំនួនជាង១ម៉ឺនទួរ សំបុត្រយន្តហោះតម្លៃថោកចំនួនជាង១០ម៉ឺន រួមជាមួយ អំណោយរាប់ពាន់ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ឡាវអះអាងថា ប្រទេសមិត្តភក្តិនិងអង្គការអន្តរជាតិនានា បានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការ ៥០ឆ្នាំ នៃការអភិវឌ្ឍ

ឡាវអះអាងថា ប្រទេសមិត្តភក្តិនិងអង្គការអន្តរជាតិនានា បានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការ ៥០ឆ្នាំ នៃការអភិវឌ្ឍ

ក្នុងឱកាសខួបលើកទី ៥០ នៃទិវាបុណ្យជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ ធ្នូ ១៩៧៥ - ២ ធ្នូ ២០២៥) នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ ក្នុងទីក្រុងវៀងចន្ទ័ន បក្ស រដ្ឋ រដ្ឋាភិបាល និងរដ្ឋសភាឡាវ បានរៀបចំពិធីជួបសំណេះសំណាលជាមួយតំណាងអង្គការអន្តរជាតិ និងស្ថាប័នការទូតនៃបណ្តាប្រទេសប្រចាំនៅឡាវ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក ង្វៀន មិញ តឹមនិងភរិយា អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

Top