• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រកាសរបាយការណ៍សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៥

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានសម្របសម្រួលជាមួយក្រសួងហិរញ្ញវត្ថុ និងអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) រៀបចំសិក្ខាសាលាប្រកាសរបាយការណ៍សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៥ ដែលធ្វើឡើងដោយ OECD ។
ទិដ្ឋភាពនៃសិក្ខាសាលា។ រូបថត៖ qdnd.vn

របាយការណ៍សេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២៥ ផ្តោតលើការវិភាគគ្រឹស្ថាននៃម៉ាក្រូសេដ្ឋកិច្ចរបស់វៀតណាម ឥទ្ធិពលនៃសមាហរណកម្មអន្តរជាតិក្នុងការទាក់ទាញការវិនិយោគពីបរទេស និងពាណិជ្ជកម្មអន្តរជាតិនៅវៀតណាម ក៏ដូចជាយថាទស្សន៍នៃការអភិវឌ្ឍសេដ្ឋកិច្ចកាបូនទាប។ របាយការណ៍ក៏បានផ្តល់អនុសាសន៍សម្រាប់វៀតណាមក្នុងការបន្តឆ្ពោះទៅរកខឿនសេដ្ឋកិច្ចប្រកបដោយសមាហរណកម្ម តម្លាភាព និរន្តរភាព និងបរិយាប័ន្ន។ លោក Alvaro Pereira ប្រធានសេដ្ឋវិទូ OECD បានសង្កត់ធ្ងន់ថា៖ “វៀតណាមមានបំណងចង់ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥។ យើងដឹងថា ដើម្បីសម្រេចបាននូវគោលដៅនេះ វៀតណាមត្រូវបន្តកំណែទម្រង់រឹងមាំ បន្តវិនិយោគលើវិស័យអប់រំ វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ បើកទ្វារសម្រាប់កំណើននាំចេញបន្ថែមទៀត។ ប្រការដ៏សំខាន់ជាពិសេសនាបច្ចុប្បន្ន គឺថាវៀតណាមជាប្រទេសដែលមានប្រជាជនវ័យក្មេង ហើយអ្នកកំពុងទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីធនធាននេះ។ ប៉ុន្តែ ដូចប្រទេសទាំងអស់នៅលើពិភពលោកដែរ វៀតណាមក៏ត្រូវការកំណែទម្រង់ និងរចនាសម្ព័ន្ធរឹងមាំ ដើម្បីផ្លាស់ប្តូរ កែលម្អផលិតភាពនិងគុណភាពការងារ”។

ក្នុងសារផ្ញើរទៅកាន់ព្រឹត្តិការណ៍នេះ អគ្គលេខាធិការ OECD លោក Mathias Cormann បានវាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម អះអាងពីការគាំទ្ររបស់អង្គការនេះ ហើយសន្យាបន្តជួយឧបត្ថម្ភវៀតណាមដើម្បីសម្រេចបាននូវគោលដៅកំណើនខ្ពស់នាពេលខាងមុខ៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

អបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមនៅក្រៅប្រទេស

អបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាមនៅក្រៅប្រទេស

ក្នុងបរិយាកាសសប្បាយរីករាយអបអរសាទរខួបលើកទី ១០០ នៃទិវាសារព័ត៌មានបដិវត្តន៍វៀតណាម (២១ មិថុនា ១៩២៥ - ២១ មិថុនា ២០២៥) ស្ថានទូតវៀតណាមនិងតំណាងទីភ្នាក់ងារសារព័ត៌មានវៀតណាម នៅបរទេសក៏បានប្រារព្ធពិធីអបអរសាទរ និងជួបសំណេះសំណាលនាឱកាសនេះ។

Top