• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រកាសព្រឹត្តិការណ៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលេចធ្លោចំនួន ១០ ក្នុងឆ្នាំ ២០២២

វិស័យដែលបានបោះឆ្នោត ជ្រើសរើសរួមមាន៖ យន្តការគោលនយោបាយ; វិទ្យាសាស្រ្តសង្គម; វិទ្យាសាស្រ្ត ធម្មជាតិ; ការស្រាវជ្រាវដែលបានអនុវត្តន៍; លើកតម្កើងអ្នកវិទ្យាសាស្ត្រ; កិច្ចសហ ប្រតិបត្តិការអន្តរជាតិ។
ប្រគល់វិញ្ញាបនបត្រដល់តំណាងអង្គការ/សហគ្រាសដែលមានគម្រោង/ស្នាដៃ/ព្រឹត្តិការណ៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាត្រូវបានបោះឆ្នោតជ្រើសរើស។ (រូបថត៖ dangcongsan.vn)

 

នារសៀលថ្ងៃទី ២៦ ខែធ្នូ នៅទីក្រុងហាណូយ ក្លឹបអ្នកកាសែតវិទ្យាសាស្ត្រ និង បច្ចេកវិទ្យាវៀតណាមបានប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសព្រឹត្តិការណ៍ វិទ្យាសាស្ត្រ-បច្ចេកវិទ្យាលេចធ្លោចំនួន ១០ ឆ្នាំ ២០២២។ វិស័យដែលបានបោះឆ្នោត ជ្រើសរើសរួមមាន៖ យន្តការគោលនយោបាយ; វិទ្យាសាស្រ្តសង្គម; វិទ្យាសាស្រ្ត ធម្មជាតិ; ការស្រាវជ្រាវដែលបានអនុវត្តន៍; លើកតម្កើងអ្នកវិទ្យាសាស្ត្រ; កិច្ចសហ ប្រតិបត្តិការអន្តរជាតិ។
នៅក្នុងវិស័យយន្តការ គោលនយោបាយ ព្រឹត្តិការណ៍ដែលបានបោះឆ្នោតជ្រើស រើសរួមមាន៖ ការចេញផ្សាយយុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ដល់ឆ្នាំ ២០៣០; រដ្ឋសភានីតិកាលទី១៥ អនុម័តលើច្បាប់វិសោធនកម្ម បន្ថែមមាត្រាមួយចំនួននៃច្បាប់កម្មសិទ្ធិបញ្ញា; ការអនុវត្តសាកល្បងក្រមសន្ទស្សន៍ នវានុវត្តន៍នៅមូលដ្ឋាន។
ក្នុងវិស័យវិទ្យាសាស្ត្រសង្គម គឺជាព្រឹត្តិការណ៍សិក្ខាសាលាជាតិ “ប្រព័ន្ធតម្លៃជាតិ ប្រព័ន្ធតម្លៃវប្បធម៌ ប្រព័ន្ធតម្លៃគ្រួសារ និងស្តង់ដារមនុស្សវៀតណាមក្នុងសម័យ កាលថ្មី”។
ការធ្វើជាម្ចាស់លើបច្ចេកវិទ្យាកែសម្រួលហ្សែន CRISPR/cas9 និងការស្រាវជ្រាវ ផលិតដោយជោគជ័យនូវបន្ទប់ស្អាតជាប់កម្រិតខ្ពស់បំផុតលើពិភពលោក គឺជា ព្រឹត្តិការណ៍ចំនួនពីរ ដែលត្រូវបានបោះឆ្នោតជ្រើសរើសក្នុងវិស័យវិទ្យាសាស្ត្រ ធម្មជាតិ។
វិស័យ ការស្រាវជ្រាវដែលបានអនុវត្តន៍ រួមមានព្រឹត្តិការណ៍ចំនួន ២៖ ការបង្ហាញមីក្រូឈីបដែលបានអនុវត្តន៍ក្នុងផលិតផល IoT សម្រាប់វិស័យសុខាភិបាល និងការបើកដំណើរការប្រព័ន្ធអេកូកុំព្យូទ័រលើពពកធំជាងគេនៅវៀតណាម។
ក្នុងវិស័យលើកតម្កើងអ្នកវិទ្យាសាស្ត្រ គឺព្រឹត្តិការណ៍ប្រគល់រង្វាន់ហូជីមិញ និងរង្វាន់រដ្ឋផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាលើកទី៦។
ពិធីប្រគល់ពានរង្វាន់ VinFuture ឆ្នាំ ២០២២ ត្រូវបានអ្នកកាសែតបោះឆ្នោត ជ្រើសរើសជាព្រឹត្តិការណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យាលេចធ្លោក្នុងវិស័យសហប្រតិបត្តិការ អន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

បន្តកម្មវិធីត្រួតពិនិត្យគម្រោង និងសំណង់សំខាន់ៗថ្នាក់ជាតិ នាព្រឹកថ្ងៃទី ២៩ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh ខេត្ត Dong Nai។ លោកនាយករដ្ឋមន្ត្រីបានសួរសុខទុក្ខ ប្រគល់អំណោយ ហើយជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងកម្មករកម្មការនីដែលកំពុងធ្វើការនៅទីនេះ។

Top