• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប៉ារ៉ាឡាំពិកឆ្នាំ ២០២៤៖ អត្តពលិក Le Van Cong ឈ្នះមេដាយសំរឹទ្ធ

នារសៀលថ្ងៃទី ៤ ខែកញ្ញា អត្តពលិក Le Van Cong បានឈ្នះមេដាយសំរឹទ្ធនៅប្រភេទទម្ងន់ ៤៩ គីឡូក្រាមក្នុងការប្រកួតលើកទម្ងន់នៃព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។ អត្តពលិក Le Van Cong បានឈ្នះមេដាយសំរឹទ្ធជាមួយការលើកទម្ងន់ ១៧១ គីឡូក្រាម។

នេះជាមេដាយដំបូងគេ ដែលអត្តពលិករូបនេះនាំយកមកជូនក្រុមកីឡាជនពិការវៀតណាមនៅឯ ប៉ារ៉ាឡាំពិក ឆ្នាំ ២០២៤។

អត្តពលិក Le Van Cong លើកទម្ងន់ ១៧១ គីឡូក្រាម ដោយជោគជ័យ។ រូបថត៖ qdnd.vn

មុនពេលចូលរួមប៉ារ៉ាឡាំពិកឆ្នាំ ២០២៤ Le Van Cong ទទួលបានកំណត់ត្រាពិភពលោកក្នុងប្រភេទទម្ងន់ ៤៩ គីឡូក្រាម ជាមួយនឹងការលើកទម្ងន់ ១៨៣,៥ គីឡូក្រាម នៅក្នុងការប្រកួតជើងឯកពិភពលោកដែលប្រព្រឹត្តិទៅនៅប្រទេសម៉ិកស៊ិកកាលពីឆ្នាំ ២០១៧។ ទន្ទឹមនឹងនោះ អត្តពលិកកើតឆ្នាំ ១៩៨៤រូបនេះ ក៏ទទួលបានកំណត់ត្រាប៉ារ៉ាឡាំពិក ដោយការលើកទម្ងន់ ១៨៣ គីឡូក្រាម ដែលបានជួយឱ្យលោក ឈ្នះមេដាយមាសនៅទីក្រុង Rio ប្រទេសប្រេស៊ីល ក្នុងឆ្នាំ ២០១៦។

ក្នុងពេលនោះ នៅលើតារាងមេដាយប៉ារ៉ាឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ ក្រុមកីឡាជនពិការនៃប្រទេសចិននៅតែរក្សាចំណាត់ថ្នាក់លេខ ១ ដោយមានមេដាយមាសចំនូន ៦១ គ្រឿង មេដាយប្រាក់ចំនួន ៤៥ គ្រឿង និងមេដាយសំរឹទ្ធចំនួន ២៧ គ្រឿង; តាមពីក្រោយដោយក្រុមកីឡាអង់គ្លេសដែលទទួលបានមេដាយមាសចំនួន ៣៣គ្រឿង ; ក្រុមកីឡាអាមេរិកនៅតែឈរចំណាត់ថ្នាក់លេខ៣៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៥៣

សម័យប្រជុំលើកទី ៥៣ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែមករា នៅទីក្រុងហាណូយ។ ប្រធានរដ្ឋសភា លោក ត្រឹន ថាញ់ មិន អញ្ជើញថ្លែងមតិបើកសម័យប្រជុំ និងរួមជាមួយអនុប្រធានរដ្ឋសភាបានប្តូរវេនគ្នា ធ្វើជាអធិបតីក្នុងរបៀបវារៈនៃសម័យប្រជុំ។

Top