• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំផុស “ខែមនុស្សធម៌” ឆ្នាំ២០១៩ ដោយប្រធានបទ “តភ្ជាប់ ចែករំលែកនិងរីក សាយភាយ”


 បណ្ដាតំណាងចុចប៊ូតុងបំផុស "ខែមនុស្សធម៌" ឆ្នាំ២០១៩ (រូបថត៖ VOV)
 

 ថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានអះអាងថា ការ ចែក​រំលែក​ជាមួយ​មនុស្ស​មាន​ស្ថាន​ភាព​រស់នៅលំបាក មិនត្រឹមតែជាការជួយ ឧបត្ថម្ភខាងសម្ភារៈនិងស្មារតីប៉ុណ្ណោះទេ ថែមទាំងបាន​រួម​ចំណែក​រីក​សាយភាយ ស្មារតីនិងតម្លៃមនុស្សធម៌ទៀតផង។
 
នាព្រឹក​ថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០១៩ នៅរដ្ឋធានីហាណូយ មជ្ឈឹមសមាគមន៍កាកបាទ ក្រហមវៀត​ណាម​បាន​រៀប​ចំ​ពិធីបំផុស “ខែមនុស្សធម៌” ឆ្នាំ២០១៩ ដោយប្រធាន បទ “តភ្ជាប់ ចែករំលែកនិងរីក សាយភាយ” ហើយ​អបអរ​សាទរខួបទិវាកាកបាទ ក្រហមនិងអឌ្ឍចន្ទក្រហមអន្តរជាតិ (ថ្ងៃទី៨ ខែឧសភា)។ ប្រធានរដ្ឋសភាវៀត ណាម​លោកស្រី Nguyen Thi Kim Ngan និងឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បាន​អញ្ជើញ​ចូល​រួម​ព្រឹត្តិ​ការណ៍នេះ។
 
ថ្លែងនៅ​ទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam បានអះអាងថា ការ ចែករំលែក​ជា​មួយ​មនុស្ស​មាន​ស្ថាន​ភាព​រស់នៅលំបាក មិនត្រឹមតែជាការជួយ ឧបត្ថម្ភខាងសម្ភារៈនិងស្មារតីប៉ុណ្ណោះទេ ថែមទាំង​បាន​រួម​ចំណែក​រីក​សាយភាយ ស្មារតីនិងតម្លៃមនុស្សធម៌ទៀតផង។ នោះក៏ជាគតិធម៌របស់ប្រជាជាតិវៀតណាម ក៏ដូចជា​ប្រជាជាតិផ្សេងៗលើពិភពលោក ជាគោលដៅខ្ពង់ខ្ពស់នៃចលនាកាក បាទក្រហម អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ​ និងសមាគមន៍កាកបាទក្រហមវៀតណាម ផងដែរ។ លោក Vu Duc Dam អញ្ជើញមានប្រសាសន៍ថា៖
 
“បក្សនិង​រដ្ឋវៀតណាមជានិច្ចកាលគោរពនិងគាំទ្រចំពោះគោលដៅដ៏ខ្ពង់ ខ្ពស់នៃចលនាកាកបាទក្រហម អឌ្ឍ​ចន្ទ​ក្រហមអន្តរជាតិ ហើយជានិច្ចកាល រួមដំណើរនិងបង្កលក្ខណៈ​ងាយ​ស្រួល​បំផុត​សម្រាប់​សកម្មភាព​របស់​សមាគមន៍​កាកបាទក្រហមវៀតណាម។ ព្រឹត្តិការណ៍ “ខែមនុស្សធម៌” ឆ្នាំ២០១៩នេះ ត្រូវ បានរៀបចំ​ឡើងដោយទ្រង់ទ្រាយទូទាំងប្រទេសជាលើកដំបូង តាមនោះបាន​ បង្ហាញ​នូវការ​យក​ចិត្ត​ទុកដាក់​របស់​សង្គម​ទាំង​មូល​ចំពោះការងារមនុស្សធម៌ ក៏ ដូចជាគោលបំណងចង់រីកសាយភាយស្មារតីមនុស្សធម៌ផងដែរ”។
 
 ចំណែកឯ ប្រធានសមាគមន៍កាកបាទក្រហមវៀតណាមលោកស្រី Nguyen Thi Xuan Thu បានអោយដឹងថា៖ “ដើម្បីអនុវត្តន៍ “ខែមនុស្សធម៌” ឆ្នាំ២០១៩ប្រកបដោយប្រសិទ្ធភាព ខ្ញុំស្នើ អោយស​មាគមន៍​កាក​បាទ​ក្រហម​គ្រប់​ជាន់​ថ្នាក់បន្ត​ជំរុញយ៉ាង​ខ្លាំង​នូវ​ការ​ឃោស​នា​អំពី​តម្លៃ​មនុស្ស​ធម៌​នានា​នៅក្នុង​សតិ​អារម្មណ៍​របស់​លោក​ប្រធាន​ហូជីមិញ ក៏ ដូចជាអំពីបុព្វហេតុមនុស្សធម៌ ផងដែរ។ ទន្ទឹមនឹងនោះ កៀងគរប្រភពធនធាន ជាក់ស្ដែង​នានា ដើម្បីជួយឧបត្ថម្ភមនុស្សមានស្ថានភាពលំបាក ជាពិសេសគឺជន រងគ្រោះក្នុង​គ្រោះថ្នាក់​ចរាចរណ៍​និង​កុមារ។ ក្រៅពីនោះ រៀបចំសកម្មភាពយ៉ាង សម្បូរបែបដើម្បីអំពា​វ​នាវ​អោយ​ប្រជាជ​ន​ទាំង​មូល​ចូល​រួម​ការងារមនុស្សធម៌ សប្បុរសធម៌ ជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធភាពចំពោះមនុស្សមានស្ថានភាព លំបាក​ទូទាំ​ង​ប្រទេស”៕

 

 តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top