• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម្ពោធស្ពានថ្មី ជំរុញពាណិជ្ជកម្មរវាងឡាវ ថៃ និងវៀតណាម

នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងតំបន់កណ្តាលទន្លេមេគង្គ - បង្គោលព្រំដែនជាតិរវាងខេត្ត បូលីខាំសៃ (ឡាវ) និងខេត្តបួងកាន (ថៃ) បានប្រព្រឹត្តទៅពិធីបើកសម្ពោធស្ពានមិត្តភាពឡាវ-ថៃលេខ ៥ ដែលកូសសញ្ញាជំហានដ៏សំខាន់មួយក្នុងការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងជំរុញពាណិជ្ជកម្មនៅក្នុងអនុតំបន់ទន្លេមេគង្គ ជាពិសេសរវាងប្រទេសទាំងបីវៀតណាម ឡាវ និងថៃ។
គណៈប្រតិភូចូលរួមក្នុងពិធីបើកសម្ពោធស្ពានមិត្តភាពឡាវ-ថៃ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥។ រូបថត៖ TTXVN

នៅក្នុងព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone និងនាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានគូសបញ្ជាក់ពីសារៈសំខាន់នៃគម្រោងនេះ ដោយអះអាងថា នេះគឺជាគម្រោងសហប្រតិបត្តិការរវាងរដ្ឋាភិបាលឡាវ និងរាជរដ្ឋាភិបាលថៃ ស្របតាមសេចក្តីប្រាថ្នារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ គម្រោងនេះ រួមចំណែកដល់ការតភ្ជាប់ឡាវជាមួយច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច ដោយបង្កើតលក្ខខណ្ឌអំណោយផលនិងលឿនជាងមុនសម្រាប់ការដឹកជញ្ជូន ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។

ស្ពានមិត្តភាពឡាវ-ថៃលេខ ៥ មានប្រវែង ១៣៥០ ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គ ហើយត្រូវបានរចនាឡើងជាមួយនឹងរចនាសម្ព័ន្ធខ្សែកាបទំនើប ដែលតភ្ជាប់ខេត្ត បួងកាន របស់ថៃ ជាមួយខេត្ត បូលីខាំសៃ របស់ប្រទេសឡាវ។ ស្ពាននេះជួយកាត់បន្ថយចម្ងាយធ្វើដំណើរពីខេត្ត បួងកាន (ភាគឦសានប្រទេសថៃ) ឆ្លងកាត់ខេត្តបូលីខាំសៃ (ភាគកណ្តាលប្រទេសឡាវ) ទៅកាន់ច្រកព្រំដែន Cau Treo (ខេត្ត ហាទីញ វៀតណាម) មកត្រឹមជាង ២០០ គីឡូម៉ែត្រប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងចម្ងាយជាង ៣៥០ គីឡូម៉ែត្រកាលពីមុន។ ខ្សែផ្លូវនេះបានក្លាយជាមធ្យោបាយដឹកជញ្ជូនទំនិញដ៏ខ្លីបំផុត និងងាយស្រួលបំផុតពីខេត្តបួងកាន (ថៃ) ទៅកាន់ខេត្ត ហាទីញ (វៀតណាម) ដែលរួមចំណែកពង្រឹងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ និងជំរុញពាណិជ្ជកម្មឆ្លងដែន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ធ្វើឱ្យ​នវានុវត្តន៍និងការផ្លាស់ប្តូរឌីជីថល ក្លាយជាកម្លាំងចលករនៃការអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ

ឆ្នាំ២០២៥ គឺជាចំណុចរបត់ដ៏សំខាន់មួយសម្រាប់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាឆ្នាំដំបូងដែលវិស័យទាំងមូលអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ របស់ការិយាល័យនយោបាយ ស្តីពីការទម្លុះទម្លាយក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។

Top