នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងតំបន់កណ្តាលទន្លេមេគង្គ - បង្គោលព្រំដែនជាតិរវាងខេត្ត បូលីខាំសៃ (ឡាវ) និងខេត្តបួងកាន (ថៃ) បានប្រព្រឹត្តទៅពិធីបើកសម្ពោធស្ពានមិត្តភាពឡាវ-ថៃលេខ ៥ ដែលកូសសញ្ញាជំហានដ៏សំខាន់មួយក្នុងការពង្រឹងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងជំរុញពាណិជ្ជកម្មនៅក្នុងអនុតំបន់ទន្លេមេគង្គ ជាពិសេសរវាងប្រទេសទាំងបីវៀតណាម ឡាវ និងថៃ។
គណៈប្រតិភូចូលរួមក្នុងពិធីបើកសម្ពោធស្ពានមិត្តភាពឡាវ-ថៃ នៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៥។ រូបថត៖ TTXVN
នៅក្នុងព្រឹត្តិការណ៍នេះ
នាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone និងនាយករដ្ឋមន្ត្រីថៃ លោក Anutin
Charnvirakul បានគូសបញ្ជាក់ពីសារៈសំខាន់នៃគម្រោងនេះ ដោយអះអាងថា
នេះគឺជាគម្រោងសហប្រតិបត្តិការរវាងរដ្ឋាភិបាលឡាវ និងរាជរដ្ឋាភិបាលថៃ
ស្របតាមសេចក្តីប្រាថ្នារបស់រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ គម្រោងនេះ
រួមចំណែកដល់ការតភ្ជាប់ឡាវជាមួយច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច
ដោយបង្កើតលក្ខខណ្ឌអំណោយផលនិងលឿនជាងមុនសម្រាប់ការដឹកជញ្ជូន ពាណិជ្ជកម្ម
និងទេសចរណ៍រវាងប្រទេសទាំងពីរ។
ស្ពានមិត្តភាពឡាវ-ថៃលេខ ៥ មានប្រវែង ១៣៥០ ម៉ែត្រ
ឆ្លងកាត់ទន្លេមេគង្គ ហើយត្រូវបានរចនាឡើងជាមួយនឹងរចនាសម្ព័ន្ធខ្សែកាបទំនើប
ដែលតភ្ជាប់ខេត្ត បួងកាន របស់ថៃ ជាមួយខេត្ត បូលីខាំសៃ របស់ប្រទេសឡាវ។
ស្ពាននេះជួយកាត់បន្ថយចម្ងាយធ្វើដំណើរពីខេត្ត បួងកាន (ភាគឦសានប្រទេសថៃ)
ឆ្លងកាត់ខេត្តបូលីខាំសៃ (ភាគកណ្តាលប្រទេសឡាវ) ទៅកាន់ច្រកព្រំដែន Cau
Treo (ខេត្ត ហាទីញ វៀតណាម) មកត្រឹមជាង ២០០ គីឡូម៉ែត្រប៉ុណ្ណោះ
បើប្រៀបធៀបទៅនឹងចម្ងាយជាង ៣៥០ គីឡូម៉ែត្រកាលពីមុន។
ខ្សែផ្លូវនេះបានក្លាយជាមធ្យោបាយដឹកជញ្ជូនទំនិញដ៏ខ្លីបំផុត
និងងាយស្រួលបំផុតពីខេត្តបួងកាន (ថៃ) ទៅកាន់ខេត្ត ហាទីញ (វៀតណាម)
ដែលរួមចំណែកពង្រឹងការតភ្ជាប់សេដ្ឋកិច្ចក្នុងតំបន់ និងជំរុញពាណិជ្ជកម្មឆ្លងដែន៕