• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម្ពោធវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម-កូរ៉េខាងត្បូង

នាថ្ងៃទី ១៨ ខែមករា នៅតំបន់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Hoa Lac (នៃហាណូយ) ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin Pyo បានកាត់ខ្សែបូបើកសម្ពោធទីស្នាក់ការនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម-កូរ៉េខាងត្បូង (VKIST)។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue និងប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Kim Jin-pyo រួមជាមួយគណៈប្រតិភូ កាត់ខ្សែបូ។(រូបថត៖ Doãn Tấn/TTXVN)

ទីស្នាក់ការរបស់ VKIST រួមមានបន្ទប់ពិសោធន៍ទំនើបចំនួន ៥ ដែលមានតម្លៃសរុប ៥ លានដុល្លារ។ នេះជាគម្រោងជំនួយឥតសំណងធំបំផុតរបស់កូរ៉េខាងត្បូងសម្រាប់វៀតណាម។

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា VKIST “បំពាក់លើខ្លួនបេសកកម្មក្លាយជាវិទ្យាស្ថានពហុវិស័យ  ឈានមុខគេក្នុងការស្រាវជ្រាវអនុវត្ត និងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើប ដើម្បីបម្រើតម្រូវការនៃឧស្សាហកម្ម ការអភិវឌ្ឍន៍សេដ្ឋកិច្ចវៀតណាមប្រកបដោយនិរន្តរភាព” ។ លោកប្រធានរដ្ឋសភាបានចាត់ទុកថា៖ ជាមួយនឹងសម្ភារៈបរិក្ខារទំនើបៗ បុគ្គលិកល្អ រួមជាមួយផលិតផលស្រាវជ្រាវដំបូង VKIST នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់បណ្តាវិទ្យាស្ថាន សាកលវិទ្យាល័យ និងអាជីវកម្ម  ជាមួយនឹងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍នៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ ប្រធានរដ្ឋសភាលោក Kim Jin Pyo បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកូរ៉េខាងត្បូង និងរដ្ឋសភានឹងបន្តគាំទ្រឲ្យវិទ្យាស្ថានក្លាយជាស្ពានដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារវាងប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម៖ បញ្ហាដែលមជ្ឈិមបានសម្រេច ត្រូវប្រែក្លាយទៅជាកម្មវិធី ភារកិច្ច ផលិតផល និងលទ្ធផលជាក់ស្តែង

នាព្រឹកថ្ងៃទី ២៩ ខែកក្កដា នៅសាលប្រជុំ ឌៀនហុង ក្នុងអគាររដ្ឋសភា (ហាណូយ) បានប្រព្រឹត្តិទៅសន្និសីទទូទាំងប្រទេស ស្តីពីការស្រាវជ្រាវ សិក្សា ជ្រួតជ្រាប និងអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និបាតលើកទី ៣ គណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៤។

Top