• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម្ពោធឈុតខ្សែភាពយន្តភាគអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិ ២ កញ្ញា

ខ្សែភាពយន្តដែលប្រារព្ធខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា ប្រព្រឹត្តទៅពីថ្ងៃទី ១២ ដល់ ១៤ ខែសីហា នៅទីក្រុង Dak Lak។

ខ្សែភាពយន្តដែលបានចាក់បញ្ចាំងរួមមាន: ភាពយន្តឯកសារ "ហោះហើរតាមស្លាបទាំងគូសេរីភាព" និង "ដៃគូពិសេស"; ភាពយន្តភាគរឿង។ល។ ខ្សែ ភាពយន្ដទាំងនេះរួមចំណែកផ្សព្វផ្សាយ និងអប់រំប្រពៃណីប្រវត្តិសាស្ត្រ ជំរុញឧត្តមគតិបដិវត្តន៍សម្រាប់ក្មេងជំនាន់ក្រោយ និងផ្សព្វផ្សាយស្នេហាជាតិក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ។

សិល្បករ និងតារាសម្តែងសំណេះសំណាល និងចែករំលែកនៅក្នុងកម្មវិធី។ រូបថត៖ VOV

ថ្លែងមតិក្នុងពិធីសម្ពោធខ្សែភាពយន្ដនាថ្ងៃទី ១២ សីហា នៅទីក្រុង Dak Lak លោក Do Quoc Viet អនុប្រធាននាយកដ្ឋានភាពយន្ត (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានឲ្យដឹងថា៖ “ទាំងនេះគឺជាខ្សែភាពយន្តដែលបង្កើតឡើងឥទ្ធិពលផ្សព្វផ្សាយយ៉ាងខ្លាំងនូវសេចក្តីស្នេហាជាតិ និងស្មារតីសាមគ្គីភាពជាតិ។ ទាំងនោះក៏ជាសារដែលយើងផ្ញើជូនជនរួមជាតិ និងប្រជាជនក្នុងខេត្ត Tay Nguyen ជាពិសេសប្រជាជន Dak Lak។ ថ្ងៃនេះមានការផ្លាស់ប្តូរដ៏មានអត្ថន័យរវាងសិល្បករ និងទស្សនិកជនក្នុងស្រុក ដែលនាំមកនូវទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

Danang Storytellers - កសាងសហគមន៍នៃ អ្នកនិទានរឿង ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

"Danang Storytellers" - កសាងសហគមន៍នៃ "អ្នកនិទានរឿង" ដើម្បីផ្សព្វផ្សាយទេសចរណ៍នៅលើវេទិកាឌីជីថល

ដើម្បីទាក់ទាញ និងតភ្ជាប់ KOL និង KOC (អ្នកមានឥទ្ធិពលលើបណ្ដាញទំនាក់ទំនងសង្គមនិងអ្នកបង្កើតមាតិការ) ក្នុងស្រុកនិងអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយរូបភាពនៃគោលដៅទេសចរណ៍នៅលើវេទិកាឌីជីថលនោះ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍នៃទីក្រុងដាណាំងបានដាក់ឱ្យដំណើរការកម្មវិធី "Danang Storytellers"។

Top