• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហោស្រពអប់រំកាយនិងកីឡា Phu Dong ទូទាំងប្រទេសលើកទី១០ ដោយមានទ្រង់ទ្រាយធំបំផុតពីមុនមក

ថ្លែងសុន្ទរកថាបើក រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Kim Son បានសង្កត់ធ្ងន់ថា មហោស្រព Phu Dong គឺសំដៅស្វែងរក បំប៉ន និងបណ្តុះ បណ្តាលអ្នកដែលមានទេពកោសល្យផ្នែកអប់រំកាយនិងកីឡាសម្រាប់ប្រទេសជាតិ ហើយជាឱកាសសម្រាប់សិស្សានុសិស្សដែលមានទេពកោសល្យកីឡានៅទូទាំង ប្រទេសបង្ហាញ ព្រមទាំងជាឱកាសដើម្បីឲ្យបណ្ដាខេត្ត ក្រុង អភិវឌ្ឍន៍អ្នកដែលមាន ទេពកោសល្យកីឡាសម្រាប់មូលដ្ឋានផងដែរ។
ពិធីបើកមហោស្រពអប់រំកាយនិងកីឡា Phu Dong ទូទាំងប្រទេសលើកទី១០។ (រូបថត៖ VNA)

ពិធីបើកមហោស្រពអប់រំកាយនិងកីឡា Phu Dong ទូទាំងប្រទេសលើកទី ១០ ឆ្នាំ ២០២៤ ក្រោមប្រធានបទ "កម្លាំងយុវវ័យ Phu Dong - អនាគតដ៏រឹងមាំ" បានបើក កាលពីយប់ថ្ងៃទី ២៨ ខែកក្កដា នៅកីឡដ្ឋាន Lach Tray ក្រុង Hai Phong។ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Le Thanh Long បានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។

ថ្លែងសុន្ទរកថាបើក រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្តុះបណ្តាល លោក Nguyen Kim Son បានសង្កត់ធ្ងន់ថា មហោស្រព Phu Dong គឺសំដៅស្វែងរក បំប៉ន និងបណ្តុះ បណ្តាលអ្នកដែលមានទេពកោសល្យផ្នែកអប់រំកាយនិងកីឡាសម្រាប់ប្រទេសជាតិ ហើយជាឱកាសសម្រាប់សិស្សានុសិស្សដែលមានទេពកោសល្យកីឡានៅទូទាំង ប្រទេសបង្ហាញ ព្រមទាំងជាឱកាសដើម្បីឲ្យបណ្ដាខេត្ត ក្រុង អភិវឌ្ឍន៍អ្នកដែលមាន ទេពកោសល្យកីឡាសម្រាប់មូលដ្ឋានផងដែរ។ ក្រោយរយៈពេលជាង ៤០ ឆ្នាំដែល ត្រូវបានរៀបចំឡើង ១០ លើក មហោស្រពអប់រំកាយនិងកីឡា Phu Dong ទូទាំង ប្រទេសឆ្នាំ ២០២៤ គឺជាមហោស្រពកីឡាសម្រាប់មជ្ឈដ្ឋានសិស្សានុសិស្សដ៏ធំបំផុត តាំងពីមុនមក។

មហោស្រពអប់រំកាយនិងកីឡា Phu Dong ឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ ខែកក្កដាដល់ថ្ងៃទី ៦ ខែសីហា ដោយមានអត្តពលិកជាង ៨០០០ នាក់មកពីខេត្ត-ក្រុងទាំង ៦៣ ចូលរួម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

នៅក្នុងសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការកម្មវិធី ចងចាំពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឯកសារចំនួនពីរ រួមមាន «សិលាចារឹកនៅតំបន់ Pho Hien» នៃខេត្តហ៊ឹងអៀន និង «សិលាចារឹកលើភ្នំ Non Nuoc» នៃខេត្តនិញបិញ ត្រូវបានចុះបញ្ជី​ជា​បេតិកភណ្ឌឯកសារតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ។

Top