• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហោស្រពអន្តរជាតិក្បាច់គុនបុរាណវៀតណាមលើកទី៧ឆ្នាំ២០១៩


 ទិដ្ឋភាពនៅពិធីបើក (រូបថត៖ VOV)
 

 នាយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ នៅទីក្រុង Quy Nhon ខេត្ត Binh Dinh ភាគ កណ្ដាលវៀតណាម បាន​ប្រារព្ធ​មហោស្រ​ព​អន្តរជាតិក្បាច់គុនបុរាណវៀតណាម លើកទី៧ឆ្នាំ២០១៩។

មហោ​ស្រព​ឆ្នាំនេះ​ទាក់ទាញការចូលរួមរបស់គ្រូបង្ហាត់គុននិងគុនសិស្សចំនួន ១២០០នាក់មកពីប្រទេសចំនួន១៥។ ​គណៈចាត់​តាំងក៏បានអញ្ជើញនិកាយ ក្បាច់គុនធំៗជាច្រើនមកពីឥណ្ឌា អ៊ីតាលី ស្វីស អាល្លឺម៉ង់ និង​កាណា​ដា​ជាដើម។
 
លោក Ng​uyen Tuan Thanh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh ប្រធាន គណៈចាត់តាំង បានអោយ​ដឹងថា៖ “Binh Dinh បន្តមានកិត្តិយសដោយជាទីកន្លែងប្រមូលផ្ដុំ ជួបប្រាស្រ័យ និង​តភ្ជាប់​គ្នារ​វាង​អ្នក​​ស្រ​ឡាញ់ក្បាច់គុនបុរាណវៀតណាមនៅក្នុងនិងក្រៅ ប្រទេស។ មហោស្រព​លើក​នេះនឹង​បង្ហាញ​កម្លាំង​រីក​រាល​ដាល​យ៉ាងខ្លាំងក្លានៃ ក្បាច់គុនបុរាណវៀតណាម ដែលជាបេតិកភណ្ឌមួយក្នុងចំណោមបេតិកភណ្ឌ វប្បធម៌​អរូបីយ៍​ជាតិ។ ក្រៅពីនោះ មហោស្រពនឹងជាស្ពានតភ្ជាប់ដើម្បីអោយ មិត្តភក្តិអន្តរជាតិស្វែងយល់ពីទឹកដី មនុស្សវៀត​ណាម​ ផង​ដែរ”៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

កាលពីថ្ងៃទី ១ ខែមេសា ជាថ្ងៃទី ៣៣ នៃជម្លោះ អ៊ីរ៉ង់បានបន្តការវាយប្រហារ​ដោយមីស៊ីលទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា​​។ ទីក្រុងតេអេរ៉ង់ក៏បានបដិសេធសេចក្តី​ប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់បានស្នើរឡើង​បទឈប់បាញ់។

Top