• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហោស្រពម្ហូបអាហារ និងតន្ត្រីអន្តរជាតិនៅ Quang Binh

មហោស្រពនេះមានគោលបំណងលើកតម្កើង អភិរក្ស និងឧទ្ទេសនាមតម្លៃវប្បធម៌ ម្ហូបអាហារ Quang Binh និយាយដោយឡែក និងតំបន់នានានិយាយរួមដល់ប្រជាជន និងភ្ញៀវទេសចរ។
ប្រជាជន និងភ្ញៀវទេសចរណ៍រីករាយនឹងមហោស្រពម្ហូបអាហារ និងតន្ត្រីអន្តរជាតិនៅ Quang Binh។ រូបថត៖ TTXVN

នាយប់ថ្ងៃទី ១០ ខែកក្កដា នៅទីក្រុង Dong Hoi មហោស្រពម្ហូបអាហារ និងតន្ត្រីអន្តរជាតិបានបើកជាផ្លូវការ។ នេះគឺជាកម្មវិធីលេចធ្លោក្នុងព្រឹត្តិការណ៍សប្តាហ៍ទេសចរណ៍ Quang Binh ឆ្នាំ ២០២៤។ មហោស្រពនេះមានគោលបំណងលើកតម្កើង អភិរក្ស និងឧទ្ទេសនាមតម្លៃវប្បធម៌ ម្ហូបអាហារ Quang Binh និយាយដោយឡែក និងតំបន់នានានិយាយរួមដល់ប្រជាជន និងភ្ញៀវទេសចរ។ មហោស្រពនេះបានប្រព្រឹត្តិទៅដល់ដំណាច់ថ្ងៃទី ១៤ កក្កដា  ដោយមានស្តង់ម្ហូបអាហារប្រមាណ ៩០ របស់អង្គភាពទាំងក្នុង និងក្រៅខេត្ត និងស្តង់ម្ហូបអាហារប្រចាំតំបន់ចំនួន ៤០។ មហោស្រពនេះបានរៀបចំសកម្មភាព និងព្រឹត្តិការណ៍ដូចជា៖ វិថីម្ហូបអាហារ ជំរុញពាណិជ្ជកម្ម ផ្សព្វផ្សាយទេសចរណ៍; ការសម្តែងសហគមន៍ និងល្បែងប្រជាប្រិយ; សិក្ខាសាលារបស់សិប្បករល្បីៗមកពីតំបន់ខាងជើង-កណ្តាល-ខាងត្បូង និងទទួលទានម្ហូបអាហារសម្រាប់សាធារណជនផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

អ្នកប្រាជ្ញចិន៖ ក្តីរំពឹងទុកជាច្រើនចំពោះការអញ្ជើញចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦

អ្នកប្រាជ្ញចិន៖ ក្តីរំពឹងទុកជាច្រើនចំពោះការអញ្ជើញចូលរួមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦

សាស្ត្រាចារ្យ បណ្ឌិត ឆឹង ហានភីង រំពឹងថា ថ្នាក់ដឹកនាំកំពូលវៀតណាម នឹងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ជាមួយបណ្តាខឿនសេដ្ឋកិច្ចជាសមាជិក APEC។

Top