• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកនៅទីក្រុងហាណូយ

នេះក៏ជាឱកាសដើម្បីលើកកម្ពស់តួនាទី និងឋានៈរបស់វៀតណាមនិយាយរួម សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងគណៈកម្មាធិការសន្តិភាពវៀតណាមនិយាយដោយឡែក ក្នុងចលនាសន្តិភាពពិភពលោក។
  អនុប្រធាន និងជាអគ្គលេខាធិការនៃសហភាពអង្គការមិត្តភាពវៀតណាម ផ្តល់ព័ត៌មានអំពីមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក។ (រូបថត៖ Thu Loan/ tienphong.vn)  

នេះជាលើកដំបូងហើយដែលវៀតណាមបានធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាតរបស់ក្រុមប្រឹក្សាសន្តិភាពពិភពលោក។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ និងខេត្ត Quang Ninh មហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក មានការចូលរួមពីប្រតិភូប្រមាណ ២០០ នាក់ ក្នុងនោះមានប្រតិភូអន្តរជាតិប្រមាណ ១០០ នាក់។ នេះក៏ជាឱកាសដើម្បីលើកកម្ពស់តួនាទី និងឋានៈរបស់វៀតណាមនិយាយរួម សម្ព័ន្ធអង្គការមិត្តភាពវៀតណាម និងគណៈកម្មាធិការសន្តិភាពវៀតណាមនិយាយដោយឡែក ក្នុងចលនាសន្តិភាពពិភពលោក។

តាមការគ្រោងទុក មហាសន្និបាតនឹងពិភាក្សាលើខ្លឹមសារសំខាន់ៗជាច្រើនអំពីស្ថានភាពអន្តរជាតិនិងបង្ហាញនូវទស្សនៈក៏ដូចជាការរួមចំណែករបស់វៀតណាមនិងប្រទេសដទៃទៀតក្នុងការធានាសន្តិភាពស្ថិរភាពក្នុងតំបន់និងលើពិភពលោក៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top