• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកពិធីបុណ្យត្រីប្រាលើកទី១ ឆ្នាំ២០២២ នៅខេត្ត Dong Thap

ពិធីបុណ្យនេះបានបើកនាយប់ថ្ងៃទី ១៦ ខែធ្នូ នៅទីក្រុង Hong Ngu ខេត្ត Dong Thap ដោយមានប្រធានបទ “ឆ្ពោះទៅកាន់សមុទ្រដ៏ធំល្វឹងល្វើយ”។
  លើកតម្កើងដល់បុគ្គលដែលបានចូលរួមចំណែកក្នុងវិស័យផលិតនិងចិញ្ចឹមត្រីប្រា (រូបថត៖ VOV)  

នេះជាលើកទីមួយហើយដែលពិធីបុណ្យត្រីប្រាត្រូវបានប្រារព្ធឡើងនៅទីក្រុង Dong Thap ដើម្បីលើកតម្កើងដល់បុគ្គល អង្គភាព និងអង្គការនានាដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍរបស់វិស័យចិញ្ចឹមត្រីប្រានិងសកម្មភាពសម្រាប់សហគមន៍ ។ ត្រីប្រា គឺជាវិស័យសេដ្ឋកិច្ចដ៏សំខាន់មួយនៃតំបន់ដីសណ្ដទន្លេ Cuu Long និយាយរួម និងខេត្ត Dong Thap និយាយដោយឡែក។ លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap បានឲ្យដឹងថា៖ “ជាមួយនឹងប្រធានបទ “ឆ្ពោះទៅកាន់សមុទ្រដ៏ធំល្វឹងល្វើយ” ពិធីបុណ្យត្រីប្រាត្រូវបាន រំពឹងថាមិនត្រឹមតែនាំមកនូវបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍របស់ប្រជាជន និងភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងដើម្បីលើកទឹកចិត្ត   និងទទួលស្គាល់ការរួមចំណែករបស់ ត្រីប្រាក្នុងសេដ្ឋកិច្ចរបស់មូលដ្ឋាន និងតំបន់។ ពិធីបុណ្យត្រីប្រា បានណែនាំនិងលើកតម្កើងរូបភាពផលិតផលត្រីប្រា បញ្ជាក់ពីតម្លៃ ប្រភពដើម និងម៉ាកយីហោរបស់ត្រីប្រាវៀតណាមនិយាយរួម និងខេត្ត Dong Thap និយាយដោយឡែក”។

ពិធីបុណ្យនេះដោយខេត្ត Dong Thap សហការជាមួយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរៀបចំឡើង ដែលប្រព្រឹត្តទៅក្នុងរយៈពេល ២ គឺថ្ងៃទី ១៦ និង ១៧ ខែធ្នូ។ ក្នុងក្របខណ្ឌនៃពិធីបុណ្យនេះក៏មានការប្រកួតធ្វើម្ហូបអាហារពីត្រីប្រាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

វៀតណាម-ចិនកសាងព្រំដែនសន្តិភាពនិងមិត្តភាព

ទំនាក់ទំនងវៀតណាម-ចិន តាមបណ្តោយព្រំដែនគោក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ត្រូវបានបន្តពង្រឹងក្នុងទិសដៅសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការ។ ដោយផ្អែកលើមូលដ្ឋាននៃឯកសារច្បាប់ និងយន្តការសហប្រតិបត្តិការជាក់ស្តែង ដូចជាកម្មវិធីជួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែន ប្រទេសទាំងពីរកំពុងបង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង ការពារព្រំដែន លើកកម្ពស់ការអភិវឌ្ឍ និងតភ្ជាប់ប្រជាជននៅតំបន់ព្រំដែន ឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពយូរ អង្វែង។

Top