• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី២០

កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី ២០ ក្រោមប្រធានបទ "ការប្រើប្រាស់បញ្ញាសិប្បនិម្មិត៖ ដំណើរឆ្ពោះទៅអនាគត" បានបើកនាព្រឹកថ្ងៃទី៧ ខែមិថុនា នៅខេត្តសៀមរាប ប្រទេសកម្ពុជា។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (រូបថត៖ VOV)

ថ្លែងក្នុងពិធីបើក  សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះការជ្រើសរើសវិស័យបញ្ញាសិប្បនិមិត្ត (AI) ជាខ្លឹមសារស្នូលក្នុងផែន ការយុទ្ធសាស្ត្របន្ទាប់ សម្រាប់កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ប្តូរថ្មីប្លុកអាស៊ាន ដំណាក់កាល ២០២៦-២០៣៥។  សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងពីសារៈសំខាន់នៃការអនុវត្តបញ្ញាសិប្បនិមិត្តក្នុងវិស័យបច្ចេកវិទ្យាឈានមុខគេនាពេលបច្ចុប្បន្នរបស់មនុស្សជាតិ។ ក្រៅពីនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីបញ្ហាប្រឈមក្នុងការតំរង់ទិស និងការគ្រប់គ្រង ដើម្បីធានាថា គោលដៅនៃបញ្ញាសិប្បនិមិត្ត គឺដើម្បីបម្រើមនុស្ស ដោយឈរលើមូលដ្ឋានច្បាប់ ក្រមសីលធម៌ និងតម្លៃសង្គមជាសកល។

យោងតាមកម្មវិធី កិច្ចប្រជុំបានពិនិត្យលទ្ធផលនៃការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (APASTI) ២០១៦-២០២៥ និងបានអនុម័តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យា សាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដំណាក់កាល ២០២៦-២០៣៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជីញស្នើឱ្យដកកាតលឿងរបស់ EC និងអភិវឌ្ឍន៍ប្រកបដោយចីរភាពវិស័យជលផលវៀតណាម

នារសៀលថ្ងៃទី ៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំលើកទី ៣២ នៃគណៈកម្មាធិការដឹកនាំជាតិស្តីពីការបង្ការ ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU) នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានថ្លែងថា តាមគម្រោង ក្រុមត្រួតពិនិត្យរបស់គណៈកម្មការអឺរ៉ុប (EC) គ្រោងនឹងមកធ្វើការនៅវៀតណាមក្នុងខែមីនានេះ។

Top