• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកការតាំងពិព័រណ៌រូបថត៖សម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ មោទនភាព ប្រពៃណី-បោះជំហានរឹងមាំឈានទៅមុខ


បើកការតាំងពិព័រណ៌រូបថត៖សម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ
មោទនភាព ប្រពៃណី-បោះជំហានរឹងមាំឈានទៅមុខ
         

ក្នុងក្របខ័ណ្ឌនៃមហាសន្និបាត សម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញទូទាំងប្រទេសលើកទី ១២ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយបានប្រព្រឹត្តទៅការតាំងពិព័រណ៌រូបថត ដោយមានរូបភាពចំ​នួន​៥០០​ ផ្ទាំងនិងវត្ថុតាងនានាក្នុងដំណាក់កាលប្រវត្តិសាស្ត្រនានានៃសម្ព័ន្ធសមាគមយុវជន។ ខ្លឹមសារនៃការតាំងពិព័រណ៌​នេះ រួមមាន៖ ផ្នែកទីមួយដោយប្រធានបទ៖ ជំនាន់វីរជនយុទ្ធជ័យដ៏ភ្លឺស្វាង និងផ្នែកទីពីរ៖ សម្ព័ន្ធសមាគមយុវជនកុម្មុយនីស្តហូជីមិញ ក្នុងអាណត្តិនានា។  ថ្លែងមតិនៅទីនេះ លោក Nguyen Viet Hung នាយកសារមន្ទីរយុវវ័យវៀតណាម និងជាប្រធានគណៈចាត់តាំងការតាំងពិព័រណ៌លើកនេះ បានអោយដឹងថា៖

“ ក្នុងបរិយាកាសនេះ ការតាំងពិព័រណ៌បានផ្សព្វផ្សាយអំពីសកម្មភាពទាំងឡាយនៃសម្ព័ន្ធសមាគមយុវជន ។  សមាជិក​ចូលរួមមហាសន្និបាតនិងយុវជន កុមារជំទង់ ក្នុងទូទាំងប្រទេស ក្រឡែកមើលឡើងវិញនូវប្រពៃណីដ៏ភ្លឺស្វាង​របស់សម្ព័ន្ធសមាគមយុវជន។ បណ្ដាឯកសារ រូបភាពនិងសកម្មភាពរបស់ជំនាន់វ័យក្មេងនៅការតាំងពិព័រណ៌​លើកនេះបានរួមចំណែកលើកទឹកចិត្តជំនាន់វ័យក្មេងបន្តឈានទៅមុខ ស្ម័គចិត្ត កសាងនិងការពារមាតុ​ប្រទេស​។”

ការតាំងពិព័រណ៌នេះនឹងអូសបន្លាយដល់ថ្ងៃទី១៣ធ្នូឆ្នាំ២០១៧៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

នៅព្រឹកព្រលឹមថ្ងៃទី១៤ ខែមេសា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ឺត ហ្វីកូ (Robert Fico) បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាមលោក ឡេ មិញហ៊ឹង (Le Minh Hung)។

Top