• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផលិតផលប្រចាំតំបន់នានារបស់វៀតណាម

មជ្ឈមណ្ឌលរួមមានផ្នែកមុខងារ៖ តំបន់ផលិតផលប្រចាំតំបន់នៅវៀតណាម ផលិតផល OCOP (ខេត្ត ក្រុងមួយ ផលិផលមួយ) របស់ខេត្ត ក្រុងនានា វិថីដើរថ្មើរជើងនាពេលរាត្រី តំបន់មហូបអាហារវៀតណាម កម្ពុជា ថៃជាដើម។
បើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផលិតផលប្រចាំតំបន់នានារបស់វៀតណាម (រូបថត៖ កាសែតអានយ៉ាង)

នាព្រឹកថ្ងៃទី ៣០ ធ្នូ មជ្ឈមណ្ឌលផលិតផលប្រចាំតំបន់នានារបស់វៀតណាមបានបើកការដ្ឋានសាងសង់នៅទីក្រុង Chau Doc ខេត្ត An Giang។ គម្រោងនេះមានគោលបំណងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍របស់ខេត្ត An Giang នៅពេលចូលដំណើរការ។ មជ្ឈមណ្ឌលរួមមានផ្នែកមុខងារ៖ តំបន់ផលិតផលប្រចាំតំបន់នៅវៀតណាម ផលិតផល OCOP (ខេត្ត ក្រុងមួយ ផលិផលមួយ) របស់ខេត្ត ក្រុងនានា វិថីដើរថ្មើរជើងនាពេលរាត្រី តំបន់មហូបអាហារវៀតណាម កម្ពុជា ថៃជាដើម។

Chau Doc មានទីតាំងភូមិសាស្ត្រសេដ្ឋកិច្ចពិសេស មជ្ឈមណ្ឌលទេសចរណ៍របស់ខេត្ត An Giang; ក្នុងនោះពាណិជ្ជកម្ម និងសេវាកម្មស្រូបយក ៨០% នៃរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ទីក្រុង។ ដូច្នេះហើយ នៅពេលដាក់ឲ្យដំណើរការ មជ្ឈមណ្ឌល ផលិតផលប្រចាំតំបន់នានារបស់វៀតណាមនឹងប្រមូលផ្ដុំផលិផលប្រចាំតំបន់ ឧទ្ទេសនាមម្ហូបអាហារ ផលិផលកសិកម្ម និងផលិផល OCOP នឹងជួយបង្កើតផលិតផលទេសចរណ៍បម្រើការអភិវឌ្ឍទេសចរណ៍ និងទាក់ទាញភ្ញៀវទេសចរមកខេត្ត An Giang ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ ដុង និងមេរៀនបទពិសោធន៍ដ៏មានតម្លៃក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ

នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ ដុង និងមេរៀនបទពិសោធន៍ដ៏មានតម្លៃក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ

នាព្រឹកថ្ងៃទី ១ ខែមីនា នៅតំបន់អនុស្សាវរីយ៍នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ ដុង ក្នុងឃុំម៉ុឌឹក ខេត្តក្វាងង៉ាយ បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ១២០ នៃទិវាកំណើតរបស់នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ដុង (១ មីនា ១៩០៦ - ១ មីនា ២០២៦)។ ពិធីនេះរួមមានកម្មវិធីសិល្បៈ ការបញ្ចាំងភាពយន្តឯកសារអំពីជីវិត និងអាជីពរបស់នាយករដ្ឋមន្ត្រី ហ្វាម វ៉ាន់ដុង និងពិធីរំលឹកជាផ្លូវការ។

Top