ព័ត៌មាន
បិទសន្និសីទលើកទី៨ នៃបណ្តាញឧទ្យានភូគព្ភសាស្ត្រ សកលរបស់អង្គការយូណេស្កូ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក
ជាមួយនឹងប្រធានបទ
"សហគមន៍មូលដ្ឋាន និងការអភិវឌ្ឍប្រកបដោយ ចីរភាពនៅក្នុងតំបន់ភូគព្ភសាស្ត្រ” ប្រតិភូចំនួន ៨០០
នាក់មកពីប្រទេសចំនួន ១៩ បានធ្វើបទបង្ហាញជាច្រើនអំពីសកម្មភាពរបស់បណ្តាញឧទ្យាន
ភូគព្ភសាស្ត្រ ជាពិសេសការចូលរួមរបស់យុវជនជាមួយនឹងសកម្មភាពជាក់ស្តែង
រួមចំណែកចែករំលែកចំណេះដឹង និងបទពិសោធន៍; អនុសាសន៍ពីបណ្តាញឧទ្យានភូគព្ភសាស្ត្រនៃប្រទេសជាច្រើនដើម្បីសិក្សាពីគ្នាទៅវិញទៅមក។
សេចក្តីថ្លែងការណ៍
Cao
Bang ក៏ត្រូវបានអនុម័តនៅក្នុងពិធីបិទផងដែរ។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ឯកសារនេះត្រូវបានចុះហត្ថលេខាក្នុងបរិបទរងផលប៉ះពាល់នៃព្យុះទីហ្វុងធំ
Yagi ដូច្នេះសហគមន៍បណ្តាញឧទ្យាន ភូគព្ភសាស្ត្រ
ទទួលស្គាល់តម្រូវការបន្ទាន់ក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ
និងការពារបរិស្ថានរបស់ភពផែនដី។
សេចក្តីប្រកាសនេះបង្ហាញពីតួនាទីសំខាន់របស់បណ្តាញឧទ្យានភូគព្ភសាស្ត្រក្នុងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព
និងការរក្សាទំនាក់ទំនងប្រកបដោយសុខដុមរមនារវាងមនុស្សជាតិនិងធម្មជាតិ
ដោយសង្កត់ធ្ងន់លើស្មារតីយក "មនុស្សជាមជ្ឈមណ្ឌល"
នៅក្នុងសកម្មភាពនៃបណ្តាញឧទ្យានភូគព្ភសាស្ត្រ សកល៕






