«ក្នុងបរិបទនៃការលំបាក និងបញ្ហាប្រឈមជាច្រើន ស្ថានភាពក្នុងស្រុក និងអន្តរ ជាតិមានការវិវត្តយ៉ាងឆាប់រហ័ស និងស្មុគស្មាញ បញ្ហាជាច្រើនហួសពីការព្យាករណ៍ គ្រោះមហន្តរាយធម្មជាតិ និងជំងឺរាតត្បាតកើតមាននៅកន្លែងជាច្រើននោះ ប៉ុន្តែគណៈ កម្មាធិការមជ្ឈិម ការិយាល័យនយោបាយ គណៈលេខា និងសមមិត្តថ្នាក់ដឹកនាំកំពូល ពិតជាបានក្លាយទៅជាសមូហភាពប្រកបដោយសាមគ្គីភាព ឯកភាព ធ្វើជាគំរូ ឫទ្ធា នុភាព និងភាពឆ្លាតវៃ ដែលប្រកាន់ខ្ជាប់នូវទស្សនៈ និងគោលមាគ៌ារបស់បក្ស ដោយ ធ្វើការសម្រេចចិត្តទាន់ពេលវេលា ត្រឹមត្រូវ និងសមស្រប ដោះស្រាយបញ្ហាសំខាន់ៗ ជាច្រើនលើសេដ្ឋកិច្ចសង្គម ការពារជាតិ សន្តិសុខ កិច្ចការបរទេស ការកសាងបក្ស និងប្រព័ន្ធនយោបាយ»។
ទាក់ទងនឹងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ ស្តីពីការរៀបចំ បង្រួមក្បាល ម៉ាស៊ីនដឹកនាំនៃប្រព័ន្ធនយោបាយនោះ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ ថា សេចក្តីសម្រេចចិត្តលេខ ១៨ ត្រូវបានសម្រេច ៥ ឆ្នាំមុនកាលកំណត់ ដែលបានបង្កើតជា "សន្ទុះ" និង "របត់" ក្នុងការដាក់ពង្រាយ និងការរៀបចំអនុវត្តន៍សេចក្តីសម្រេចចិត្ត របស់បក្សក្នុងស្ថានភាពថ្មី។ លោកអគ្គលេខាបក្សបានស្នើថា៖ "គោលការណ៍ដ៏ខ្ជាប់ខ្ជួនគឺថា មូលដ្ឋានសម្រេចចិត្ត មូលដ្ឋានធ្វើ មូលដ្ឋានទទួល ខុសត្រូវ និងកំណត់មនុស្សច្បាស់លាស់ - ការងារច្បាស់លាស់ - កាលកំណត់ច្បាស់ លាស់ - ធនធានច្បាស់លាស់ - ការទទួលខុសត្រូវច្បាស់លាស់ មជ្ឈិមធ្វើជាគំរូ មូល ដ្ឋានឆ្លើយតប បម្រើដើម្បីប្រជាជន លទ្ធផល និងផលិតផលការងារគឺជារង្វាស់ខ្ពស់ បំផុតនៃកម្រិតនិងលក្ខណៈសម្បត្តិរបស់កម្មាភិបាល"៕







