• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ច្បាប់ស្តីពីការផ្លាស់ប្តូរឌីជីថល៖ កសាងមូលដ្ឋានគ្រឹះឌីជីថលជាតិ

ដោយបន្តរបៀបវារៈនៃសម័យប្រជុំលើកទី១០ នៃរដ្ឋសភានីតិកាលទី១៥ នា ថ្ងៃទី៦ ខែវិច្ឆិកា អង្គប្រជុំបានពិភាក្សាជាក្រុមអំពីសេចក្តីព្រាងច្បាប់មួយចំនួន រួមទាំងច្បាប់ស្តីពីការផ្លាស់ប្តូរឌីជីថលផងដែរ។

អង្គប្រជុំបានពិភាក្សាជាក្រុមអំពីសេចក្តីព្រាងច្បាប់មួយចំនួន។
អង្គប្រជុំបានឯកភាពគ្នាថា ការតាក់តែងច្បាប់នេះគឺជាកិច្ចការចាំបាច់នៅក្នុងបរិបទដែលវៀតណាមបានកំណត់ការ ផ្លាស់ប្តូរ ឌីជីថលជារបកគំហើញជាយុទ្ធសាស្ត្រចម្បង និងជាកម្លាំងចលករសម្រាប់ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅក្នុងយុគសម័យថ្មី។ លោក Nguyen Quang Huan សមាជិកសភានៃទីក្រុងហូជីមិញ បានចាត់ទុកថា សេចក្តីព្រាងច្បាប់ស្តីពីការផ្លាស់ប្តូរឌីជីថលបានកើតមកនៅក្នុងបរិបទដែលវៀតណាមកំពុងកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ។ តាមនោះ គោលដៅ នៅឆ្នាំ២០៣០គឺថា សេដ្ឋកិច្ចឌីជីថលនឹងត្រូវរួមវិភាគទានប្រហែល ៣០% ដល់ផលិត ផលក្នុងស្រុកសរុប៖
«តួរលេខនេះគឺជាការរំពឹងទុកដ៏ខ្ពស់។ ប្រសិនបើយើងចង់ជំរុញការអភិវឌ្ឍសេដ្ឋ កិច្ច និងក្លាយជាកម្លាំងចលករចម្បង យើងត្រូវតែមានច្បាប់។ ខ្ញុំគិតថា ច្បាប់ដែល បានចេញផ្សាយក្នុងស្ថានភាពជាក់ស្តែងបច្ចុប្បន្នគឺចាំបាច់ណាស់ ដើម្បីអនុវត្តន៍ ជាក់ស្ដែងនូវសេចក្តីសម្រេចចិត្តនៃមហាសន្និ
បាតបក្សលើកទី១៣ និងសេចក្តីសម្រេច ចិត្តលេខ៥៧ ស្តីពីនវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ។ យើងអនុវត្តន៍តាមជំហាន នីមួយៗនូវកម្មវិធីសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលឌីជីថល សង្គម
ឌីជីថល ហេតុដូច្នេះ ការ ចេញផ្សាយច្បាប់នាពេលនេះ ជាតម្រូវការនយោបាយផង និងជាតម្រូវការជាក់ស្តែងនៃជីវភាពផង»៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបានកសាងនិងសុក្រិតប្រព័ន្ធច្បាប់លើវិស័យជលផល ដោយធានាបាននូវ សុពលភាពនិងប្រសិទ្ធភាព

វៀតណាមបានកសាងនិងសុក្រិតប្រព័ន្ធច្បាប់លើវិស័យជលផល ដោយធានាបាននូវ សុពលភាពនិងប្រសិទ្ធភាព

នាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ បានចុះហត្ថ លេខានិងចេញផ្សាយផែនការសកម្មភាពអំពីខែកំពូលសម្រាប់ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ និងការអភិវឌ្ឍផ្នែក ជលផលវៀតណាមប្រកបដោយចីរភាព។

Top