អនុរដ្ឋមន្ត្រី លោក Ngo Le Van ថ្លែងសុន្ទរកថាគោលនយោបាយនៅក្នុងសម័យប្រជុំពេញអង្គនៃមហាសន្និបាតអង្គការ UNESCO លើកទី៤៣។ រូបថត៖ VNA ចុះផ្សាយ
មហាសន្និបាតគឺជាភ្នាក់ងារមានអំណាច់ខ្ពស់បំផុតរបស់អង្គការ UNESCO ដែលមានប្រទេសជាសមាជិកទាំង ១៩៤ ដោយមានសិទ្ធិសម្រេចលើបញ្ហាយុទ្ធសាស្ត្ររបស់អង្គការ UNESCO ដូចជាគោលមាគ៌ា គោលការណ៍ កម្មវិធីសហប្រតិបត្តិការ ថវិការយៈពេលមធ្យម និងជ្រើសរើសស្ថាប័នដឹកនាំរបស់អង្គការ UNESCO។ ការដែលវៀតណាមត្រូវបានជ្រើសតាំងជាអនុប្រធានបានរួមចំណែកពង្កើនការចូលរួមចំណែកជាក់ស្តែងរបស់វៀតណាមក្នុងដំណើរការរៀបចំគោលនយោបាយ ការសម្របសម្រួល និងការអនុវត្តគំនិតផ្តួចផ្តើមរបស់អង្គការ UNESCO ក្នុងវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រធម្មជាតិ វិទ្យាសាស្ត្រសង្គម និងព័ត៌មាន-ផ្សព្វផ្សាយ។
មុននោះ វៀតណាមក៏ត្រូវបានជ្រើសតាំងឱ្យកាន់តំណែងនេះ ក្នុងសម័យប្រជុំលើកទី ៤២ នៃមហាសន្និបាតអង្គការ UNESCO ផងដែរ។ ការជាប់ឆ្នោតចំនួន២ ដងជាប់ៗគ្នាបានបង្ហាញពីឋានៈ កិត្យានុភាព និងសមត្ថភាពកាន់តែខ្លាំងឡើងរបស់វៀតណាមក្នុងការរួមចំណែកដល់ស្ថាប័នពហុភាគីសកល ហើយក៏បញ្ជាក់ពីការគាំទ្រនិងការជឿទុកចិត្តពីសហគមន៍អន្តរជាតិចំពោះតួនាទីសកម្ម ទំនួលខុសត្រូវ និងសមត្ថភាពគ្រប់គ្រងរបស់វៀតណាមក្នុងក្របខ័ណ្ឌអង្គការ UNESCO ៕