• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ភ្ញៀវទេសចរអន្តរជាតិមកវៀតណាមក្នុងខែតុលា ខ្ពស់ជា​កំណត់​ត្រា

វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១,៧៣ លាននាក់ក្នុងខែតុលា ដែលជាកម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃបណ្តាឆ្នាំមុនៗ និងកើនឡើងជិត ១៤% បើធៀបនឹងខែកញ្ញា។ នេះគឺជាទិន្នន័យដែលបានប្រកាសដោយនាយកដ្ឋានស្ថិតិទូទៅនាព្រឹកថ្ងៃទី ៦ ខែវិច្ឆិកា។

ភ្ញៀវទេសចរបរទេសទិញ​វត្ថុអនុស្សាវរីយ៍ នៅទីក្រុង​ហ្វេ។ រូបថត៖ VNA

យោងតាមនាយកដ្ឋានស្ថិតិទូទៅ បរិមាណភ្ញៀវទេសចរអន្តរជាតិ មកកាន់វៀតណាមក្នុងខែតុលាក៏បានកើនឡើង ២២% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។ នាយកដ្ឋានស្ថិតិទូទៅបានវាយតម្លៃថា គោលនយោបាយទិដ្ឋាការអំណោយផល កម្មវិធីផ្សព្វផ្សាយនិងពន្លឿនទេសចរណ៍ត្រូវបានជំរុញខ្លាំង ដោយបន្តសកម្មភាពអបអរសាទរទិវាបុណ្យធំៗរបស់ប្រទេសជាតិ (ថ្ងៃទី ៣០ ខែមេសា និងថ្ងៃទី ២ ខែកញ្ញា) បានរួមចំណែកទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាម។

ក្នុងរយៈពេល ១០ ខែដើមឆ្នាំ វៀតណាមបានស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ១៧,២ លាននាក់ កើនឡើង ២២% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោក Pham Hai Quynh នាយកវិទ្យាស្ថានអភិវឌ្ឍន៍ទេសចរណ៍អាស៊ី បានវាយតម្លៃថា ការទទួលភ្ញៀវទេសចរចំនួន ១,៧ លាននាក់ក្នុងខែតុលា គឺជា «លទ្ធផលខ្ពស់» ដែលនាំមកនូវសញ្ញាសុទិដ្ឋិនិយមសម្រាប់វិស័យទេសចរណ៍។ តួរលេខទាំងនេះ មិនត្រឹមតែលើសពីកំណត់ត្រាក្នុងអំឡុងពេលមុនជំងឺរាតត្បាតប៉ុណ្ណោះទេ ថែមទាំងលើសពីប៉ុន្មានខែកំពូលក្នុងរដូវក្តៅ (១,៤-១,៥ លាននាក់) ទៀតផង។ នេះគឺជាការជំរុញដ៏សំខាន់ ដើម្បីទេសចរណ៍វៀតណាមទាំងមូល ឆ្ពោះទៅរកគោលដៅស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិចំនួន ២២-២៣ លាននាក់នៅឆ្នាំនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមបានកសាងនិងសុក្រិតប្រព័ន្ធច្បាប់លើវិស័យជលផល ដោយធានាបាននូវ សុពលភាពនិងប្រសិទ្ធភាព

វៀតណាមបានកសាងនិងសុក្រិតប្រព័ន្ធច្បាប់លើវិស័យជលផល ដោយធានាបាននូវ សុពលភាពនិងប្រសិទ្ធភាព

នាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីវៀតណាមលោក ហ្វាម មិញជីញ បានចុះហត្ថ លេខានិងចេញផ្សាយផែនការសកម្មភាពអំពីខែកំពូលសម្រាប់ប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានបទប្បញ្ញត្តិ និងការអភិវឌ្ឍផ្នែក ជលផលវៀតណាមប្រកបដោយចីរភាព។

Top