• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងវៀតណាមនិងអូស្ត្រាលី

នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត ណាម លោក Pham Minh Chinh បានទទួលជួបព្រឹទ្ធសមាជិក និងជាសហរដ្ឋមន្ត្រី ទទួលបន្ទុកពាណិជ្ជកម្ម និងផលិតកម្មអូស្ត្រាលី លោក Tim Ayres ក្នុងឱកាសដែល លោកមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីធ្វើជាសហប្រធានវេទិកាជាន់ខ្ពស់ អង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) - អាស៊ីអាគ្នេយ៍ឆ្នាំ ២០២២ នៅទីក្រុងហាណូយ។

ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ VNA)

នៅក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអូស្ត្រាលីបន្តសម្របសម្រួល យ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងអាណត្តិជាសហប្រធាននៃកម្មវិធី OECD អាស៊ី អាគ្នេយ៍; ស្នើឱ្យប្រទេស OECD រួមទាំងអូស្ត្រាលី យកចិត្តទុកដាក់ជួយឧបត្ថម្ភដល់ការ អភិវឌ្ឍធនធានមនុស្ស និងជំនាញវិជ្ជាជីវៈសម្រាប់បណ្តាប្រទេសនៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ (អាស៊ាន) រួមទាំងប្រទេសវៀតណាមផងដែរ។

ទាក់ទិននឹងទំនាក់ទំនងទ្វេភាគី លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យលោករដ្ឋមន្ត្រី Tim Ayres ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគរវាងប្រទេស ទាំងពីរ ក្នុងនោះ អូស្ត្រាលីបន្តបើកចំហទីផ្សារសម្រាប់ទំនិញកសិផល និងជលផល វៀតណាម; បញ្ឈប់ការស៊ើបអង្កេតលើការលក់បង្ខូចតម្លៃចំពោះផលិតផលមួយចំនួន របស់វៀតណាម ហើយពន្លឿននីតិវិធីភូតគាមអនាម័យ និងជម្រះគយនៅច្រកទ្វារព្រំដែន; បង្កលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាស វៀតណាមមកបណ្តាក់ទុន នៅអូស្ត្រាលី។ ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្រ្តីវៀតណាមបានស្នើឱ្យអូស្ត្រាលីបង្ក លក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅអូស្ត្រាលីក្នុងការរស់នៅ ធ្វើការ ធ្វើសមាហរណកម្មយ៉ាងរលូនជាមួយប្រទេសសាមី ដើម្បីរួមចំណែកយ៉ាង សកម្មដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
រីឯខ្លួនវិញ លោករដ្ឋមន្ត្រី Tim Ayres បានចាត់ទុកថា អូស្ត្រាលីនឹងបន្តសម្រប សម្រួលយ៉ាងជិតស្និទ្ធ ហើយជួយឧបត្ថម្ភវៀតណាមក្នុងការអនុវត្តភារកិច្ចជាសហ ប្រធាន ហើយជំរុញខ្លឹមសារសហប្រតិបត្តិការក្នុង OECD ដូចដែលបានស្នើដោយ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh។ លោករដ្ឋមន្ត្រី Tim Ayres បានបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលីជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជា មួយវៀតណាម ហើយមានបំណងចង់រឹតបន្តឹងទំនាក់ទំនងទ្វេភាគីជាមួយវៀតណាម។ ចំពោះបញ្ហាសមុទ្រខាងកើត លោករដ្ឋមន្ត្រី Tim Ayres បានចែករំលែកទស្សនៈរបស់ វៀតណាមលើការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top