• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បនាយករដ្ឋមន្ត្រី លោក Tran Hong Ha ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Marubeni Group នៃប្រទេសជប៉ុន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផល ស្របតាមច្បាប់ ហើយសង្ឃឹមថា Marubeni Group នឹងបន្តវិនិយោគរយៈពេលវែង ប្រើប្រាស់បច្ចេកវិទ្យាថ្មី និងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅវៀតណាម។
ទិដ្ឋភាពនៃជំនួប៕ រូបថត៖ VNA

នាព្រឹកថ្ងៃទី១០ ខែមីនា នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបជាមួយលោក Yoshiaki Yokota នាយកគ្រប់គ្រង និងជាអគ្គនាយកប្រតិបត្តិផ្នែកថាមពល និងហេដ្ឋារចនាសម្ព័ន្ធក្រុមហ៊ុន Marubeni Group នៃប្រទេសជប៉ុន ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានវាយតម្លៃខ្ពស់ចំពោះគម្រោងផលិតកម្មរបស់ក្រុមហ៊ុន Marubeni Group ក៏ដូចជាដំណើរការអាជីវកម្មនៅវៀតណាម ជាពិសេសនៅក្នុងវិស័យថាមពល។ ទាក់ទិននឹងផែនការរបស់ Marubeni Group ក្នុងការផ្ទេរគម្រោងប្រើប្រាស់បច្ចេកវិទ្យាថ្មី និងទំនើបទៅកាន់វៀតណាម ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានអះអាងថា រដ្ឋាភិបាលវៀតណាមនឹងបង្កើតលក្ខខណ្ឌអំណោយផល ស្របតាមច្បាប់ ហើយសង្ឃឹមថា Marubeni Group នឹងបន្តវិនិយោគរយៈពេលវែង ប្រើប្រាស់បច្ចេកវិទ្យាថ្មី និងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅវៀតណាម។

លោក Yoshiaki Yokota បាននិយាយថា Marubeni Group មានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគម្រោងថាមពលខ្យល់ និងថាមពលពន្លឺព្រះអាទិត្យនៅឯនាយសមុទ្រវៀតណាម ដោយមានបំណងចង់ចូលរួមចំណែកក្នុងដំណើរការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់នៅក្នុងប្រទេសវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ទទួលជួបឯកអគ្គរដ្ឋទូតអេហ្ស៊ីបអញ្ជើញមកជម្រាបលា

នារសៀលថ្ងៃទី១ ខែកក្កដា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានទទួលជួបឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអេហ្ស៊ីប លោកស្រី Amal Abdel Kader Elmorsi Salama ដែលអញ្ជើញមកជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិបេសកកម្មនៅ វៀតណាម។

Top