• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្តាប្រទេសសន្យាគាំទ្រវៀតណាមរៀបចំប្រកបដោយជោគជ័យនូវពិធីចុះហត្ថលេខាលើអនុសញ្ញាទីក្រុងហាណូយ

នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) បេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសម្របសម្រួលជាមួយបេសកកម្មអូស្ត្រាលី និងការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងបទល្មើស(UNODC) រៀបចំសិក្ខាសាលា “ឆ្ពោះទៅហាណូយ៖ ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីបទល្មើសតាមអ៊ីនធឺណិត”។
ឯកអគ្គរដ្ឋទូត Dang Hoang Giang ថ្លែងមតិនៅទីនេះ។ រូបថត៖ PV/VOV-Washington

ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់គណៈប្រតិភូជាង ១០០នាក់ មកពីប្រទេសសមាជិកអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិពាក់ព័ន្ធ។

អញ្ជើញថ្លែងក្នុងពិធីបើកសិក្ខាសាលា ឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានថ្លែងអំណរគុណចំពោះប្រទេសទាំងអស់ដែលបានគាំទ្រការជ្រើសរើសទីក្រុងហាណូយជាទីតាំងសម្រាប់ចុះហត្ថលេខាលើអនុសញ្ញានេះ ក្នុងសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនាខែធ្នូ ឆ្នាំ២០២៤ និងបានអះអាងថា វៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ UNODC ការិយាល័យគតិយុទ្ធអ.ស.ប និងបណ្តាប្រទេសសមាជិក ក្នុងការជំរុញសន្ធិសញ្ញាទីក្រុងហាណូយចូលជាធរមាន និងត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ។

នៅក្នុងសិក្ខាសាលានេះ តំណាងក្រុមការងារអន្តរផ្នែករបស់វៀតណាម រួមទាំងតំណាងក្រសួងនគរបាល ក្រសួងការពារប្រទេស និងក្រសួងការបរទេសបានធ្វើបច្ចុប្បន្នភាពអំពីការត្រៀមរៀបចំឲ្យព្រឹត្តិការណ៍នេះ។ តាមរយៈសកម្មភាពទាំងនេះ វៀតណាមមានបំណងចង់បន្តលើកកំពស់តួនាទីជាសមាជិកដែលមានទំនួលខុសត្រូវ និងជាដៃគូដែលអាចទុកចិត្តបាននៃសហគមន៍អន្តរជាតិ ជំរុញយ៉ាងសកម្មនូវពហុភាគីនិយមក្នុងអភិបាលកិច្ចឌីជីថលសកល ធានាសន្តិសុខតាមអ៊ីនធឺណិត និងអធិបតេយ្យភាពជាតិក្នុងវិស័យអ៊ីនធឺណិត។ តំណាងប្រទេសនិងតំបន់ជាច្រើនបានវាយតំលៃខ្ពស់ចំពោះការត្រៀមរៀបចំយ៉ាងសកម្មរបស់វៀតណាមសម្រាប់ពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីបទល្មើសតាមអ៊ីនធឺណិត ដោយអះអាងថា នឹងខិតខំប្រឹងប្រែងជំរុញការសុក្រឹត្យនីតិវិធីផ្ទៃក្នុងដើម្បីចុះហត្ថលេខានិងផ្តល់សច្ចាប័នលើអនុសញ្ញានេះក្នុងពេលឆាប់ៗ ហើយទន្ទឹមនឹងនោះបានប្តេជ្ញាគាំទ្រនិងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីរៀបចំពិធីចុះហត្ថលេខាប្រកបដោយជោគជ័យនៅទីក្រុងហាណូយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ

នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម រដ្ឋសភា ប្រធានរដ្ឋ រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានប្រារព្ធឡើងយ៉ាងឱឡារិកនូវពិធីរំលឹកខួបលើកទី ៨០ នៃមហាសន្និបាតវប្បធម៌ទូទាំងប្រទេសលើកទីមួយ (២៤ វិច្ឆិកា ១៩៤៦ - ២៤ វិច្ឆិកា ២០២៦) ។

Top