• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បណ្ដាសហគ្រាសជាសមាជិក EuroCham វាយត​ម្លៃជាវិជ្ជមាន​អំពី​សក្តានុពល​អភិវឌ្ឍន៍​បៃតងរបស់វៀតណាម

ទាក់ទិននឹងទំនាក់ទំនងរវាងកំណើនបៃតង ជាមួយនិង FDI នោះ សហគ្រាសជិត ៨០% ដែលត្រូវបានស្ទង់មតិបានចាត់ទុកថា វៀតណាមចាំបាច់ត្រូវបង្កើនការអភិវឌ្ឍលើវិស័យបៃតង ដើម្បីទាក់ទាញទុនវិនិយោគបរទេសថែមទៀត។
  បណ្ដាសហគ្រាសជាសមាជិក EuroCham វាយត​ម្លៃជាវិជ្ជមាន​អំពី​សក្តានុពល​អភិវឌ្ឍន៍​បៃតងរបស់វៀតណាម  
 

យោងតាមរបាយការណ៍ស្ដីពីសន្ទស្សន៍បរិយាកាសធ្វើអាជីវកម្មនាពេលថ្មីៗនេះរបស់សម្ព័ន្ធសមាគមន៍ធុរកិច្ចអឺរ៉ុបប្រចាំនៅវៀតណាម (EuroCham) ដែលបានប្រកាសនាពេលថ្មីៗនេះ បានឲ្យដឹងថា ថ្នាក់ដឹកនាំបណ្ដាសហគ្រាសជាសមាជិក EuroCham ចំនួន ៧៩% បានវាយតម្លៃថាសក្តានុពលអភិវឌ្ឍន៍បៃតងរបស់វៀតណាមត្រូវបានកែលម្អ។ ទាក់ទិននឹងទំនាក់ទំនងរវាងកំណើនបៃតង ជាមួយនិង FDI នោះ សហគ្រាសជិត ៨០% ដែលត្រូវបានស្ទង់មតិបានចាត់ទុកថា វៀតណាមចាំបាច់ត្រូវបង្កើនការអភិវឌ្ឍលើវិស័យបៃតង ដើម្បីទាក់ទាញទុនវិនិយោគបរទេសថែមទៀត។

ការស្ទង់មតិរបស់ EuroCham ក៏បានកំណត់នូវឧបសគ្គចំពោះការវិនិយោគរបស់អឺរ៉ុបនៅវៀតណាម និងពាណិជ្ជកម្មរវាងភាគីទាំងពីរផងដែរ។ ថ្នាក់ដឹកនាំសហគ្រាសដែលបានស្ទង់មតិចំនួន ៣៥% បានចាត់ទុកថា ការកាត់បន្ថយបែបបទរដ្ឋបាលគឺជាវិធីប្រកបដោយប្រសិទ្ធភាពបំផុត ដើម្បីបង្កើនទុន FDI ។ ក្នុងពេលនោះ ២៤% បានចាត់ទុកថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនឹងក្លាយជាកត្តាចម្បង។  ដូចគ្នានេះដែរ អ្នកទទួលបានការស្ទង់មតិចំនួន ៤៥% បាននិយាយថា ការលំបាកចម្បងដែលក្រុមហ៊ុនបរទេសជួបប្រទះគឺទាក់ទងទៅនឹងបែបបទរដ្ឋបាលដែលរារាំងសមត្ថភាពទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ផងដែរ៕

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top