កម្លាំងមុខងារត្រូវបានប្រមូលផ្តុំដល់កម្រិតអតិបរមា
ជួយសង្គ្រោះនៅនឹងកន្លែង និងអនុវត្តការជំនះពុះពារភ្លាមៗនៅពេលដែលទឹកស្រក។
ថវិកាមជ្ឈឹមបានឧបត្ថម្ភប្រាក់ចំនួន ២.៤០០ ពាន់លានដុងសម្រាប់ខេត្តយ៉ា ឡាយ
ខេត្តដាកឡាក់ ខេត្តខាញ់ហ័រ និងខេត្តឡឹមដុងផងដែរ។
ដំណើរការប្រតិបត្តិការយន្តការជំនួយពិសេស
ការិយាល័យនយោបាយនិងលេខាធិការដ្ឋាន
បានបង្កើតក្រុមការងារដឹក នាំដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្សនិងរដ្ឋ
ដើម្បីត្រួតពិនិត្យ ដឹកនាំ
និងជំរុញការងារជំនះផលវិបាកនៃទឹកជំនន់នៅក្នុងខេត្តទាំងបួននៃតំបន់ភាគកណ្តាលប៉ែកខាងត្បូង។
យន្តការជំនួយពិសេសមួយក្នុងទ្រង់ទ្រាយជាតិ
ក៏ត្រូវបានប្រតិបត្តិផងដែរ
នៅពេលដែលការិយាល័យនយោបាយបានចាត់តាំងមូលដ្ឋានមួយចំនួនឲ្យផ្តល់ជំនួយផ្ទាល់
ជាស្បៀងអាហារ សម្លៀកបំពាក់ ថ្នាំពេទ្យ
និងបុគ្គលិកពេទ្យសម្រាប់ខេត្តដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយទឹកជំនន់។
ទីក្រុងហាណូយឧបត្ថម្ភខេត្តយ៉ាឡាយ។ ទីក្រុងហូជីមិញឧបត្ថម្ភខេត្តខាញ់ហ័រ។
ទីក្រុងហៃផុងឧបត្ថម្ភខេត្តដាក់ឡាក់។ ខេត្តក្វាងនិញឧបត្ថម្ភខេត្តឡឹម ដុង។
មូលដ្ឋានទាំងបួនដែលត្រូវបានចាត់តាំងផ្តល់ជំនួយគឺសុទ្ធតែជាខេត្ត
និងទីក្រុងដែលមានសមត្ថភាពហិរញ្ញវត្ថុខ្លាំងបំផុតនៅក្នុងប្រទេស ដែលមានសមត្ថភាពរៀបចំ
និងសម្របសម្រួលយ៉ាងឆាប់រហ័ស។ ហើយតាមរយៈស្ថានភាពជាក់ស្តែងបានបង្ហាញថា
មូលដ្ឋានត្រូវបានជ្រើសរើស សុទ្ធតែចាត់វិធានការភ្លាមៗមួយរំពេច។ ពោលគឺ
ទីក្រុងហូជីមិញបានចាប់ផ្តើមយុទ្ធនាការសង្គ្រោះបន្ទាន់សម្រាប់ខេត្តខាញ់ហ័រ
ដោយផ្តល់ជំនួយចំនួន ៥០ ពាន់លានដុង និងដាក់ពង្រាយផ្ទះបាយវាលយ៉ាងឆាប់រហ័ស
ផ្តល់អាហារចំនួន ១២.០០០កញ្ចប់/ក្នុងមួយថ្ងៃ សម្រាប់ប្រជាជននៅតំបន់លិចទឹក
និងកងកម្លាំងជួយសង្គ្រោះ។ ទីក្រុងបានបញ្ជូនទំនិញជាង ២០០ តោន រួមទាំងអាវការពារជីវិត
កាបូបថ្នាំពេទ្យគ្រួសារ សម្លៀកបំពាក់ ភួយ ផលិតផលអនាម័យផ្ទាល់ខ្លួន...។ វិស័យសុខាភិបាលបានប្រមូលផ្តុំគ្រូពេទ្យចំនួន
៣០-៥០ នាក់ឱ្យបំពេញកាតព្វកិច្ចជារៀងរាល់ថ្ងៃ ដើម្បីពិនិត្យ ព្យាបាលអ្នកជំងឺ
និងទប់ស្កាត់ជំងឺរាតត្បាតបន្ទាប់ពីទឹកជំនន់។ លោកវេជ្ជបណ្ឌិត ផាម មិញកុង
សមាគមគ្រូពេទ្យវ័យក្មេងទីក្រុងហូជីមិញ បានចែករំលែកថា៖ "ក្នុងរយៈពេលដ៏ខ្លី
ប្រហែល ២ ម៉ោង យើងបានត្រៀមខ្លួនរួចរាល់
ហើយបានប្រមូលផ្តុំក្រុមដើម្បីចាកចេញភ្លាមក្នុងយប់នោះ។ យើងចង់ចែករំលែក
និងជួយជនរួមជាតិរបស់យើងនូវការលំបាកមួយចំនួន។
ប្រការនេះក៏បានរួមចំណែកលើកទឹកចិត្តដល់ស្មារតីរបស់ប្រជាជននៅតំបន់លិចទឹក ជំនះ
ពុះពាររាល់ការលំបាកផងដែរ"។
ក្នុងវិស័យវេជ្ជសាស្ត្រតែមួយ
ទីក្រុងហៃផុងបានបញ្ជាណែនាំការដឹកជញ្ជូនថ្នាំ Cloramin ចំនួន
២,៥ តោន និងថ្នាំសម្លាប់មេរោគចំនួន ៤០០,០០០ គ្រាប់... ទៅកាន់ខេត្តដាក់ឡាក់។ គ្រូពេទ្យ និងបុគ្គលិកពេទ្យប្រហែល
៣០០-៥០០
នាក់របស់ទីក្រុងហៃផុងបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយដល់ខេត្តដាក់ឡាក់គ្រប់ពេលវេលា។
ក្នុងពេលជាមួយគ្នានេះ
ពីទីក្រុងយ៉ូហានណេសប៊ឺក ប្រទេសអាហ្វ្រិកខាងត្បូង នាយករដ្ឋមន្ត្រី លោក ផាម មិញជីញ
បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមអនឡាញបន្ទាន់ចំនួន ២ ជាមួយក្រសួង ភ្នាក់ងារ
និងមូលដ្ឋាននានា តភ្ជាប់បណ្តាញជាមួយមូលដ្ឋានមួយចំនួនក្នុងប្រទេស
ដើម្បីដឹកនាំការឆ្លើយតប និងជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ។
“ស្នើរឱ្យលេខាធិការ
និងប្រធានគណៈកម្មាធិការប្រជាជនខេត្តដាក់ឡាក់ ខេត្តខាញ់ហ័រ ខេត្តយ៉ាឡាយ
និងខេត្តឡឹមដុង ច្បាមជាប់មូលដ្ឋាន តាមដានប្រជាជនយ៉ាងដិតដល់
អនុវត្តតាមការណែនាំរបស់គ្រប់លំដាប់ថ្នាក់ ដើម្បីអនុវត្តឱ្យបានល្អនៅក្នុងមូលដ្ឋាន
និងស្ថាប័នរបស់ខ្លួន; យល់ឃើញពីស្ថានភាព
ធ្វើឱ្យស្ថានភាពប្រជាជនមានស្ថេរភាពយ៉ាងឆាប់រហ័ស
ស្ថិរភាពជីវភាពរស់នៅរបស់ប្រជាជនយ៉ាងឆាប់រហ័ស ស្តារផលិតកម្ម និងអាជីវកម្មឡើងវិញ។
ជាមួយគ្នានោះ ដាក់ចេញសំណើរ យន្តការ និងគោលនយោបាយ
ដើម្បីចូលរួមចំណែកក្នុងការជំនះផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិ
ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។
នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ។
ការកសាងឡើងវិញបន្ទាប់ពីទឹកជំនន់
រួមគ្នាជាមួយអាជ្ញាធរ
ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាជននៅតំបន់ទាំងបីនៃភាគខាងជើង ភាគកណ្តាល
និងភាគខាងត្បូង បានផ្ញើមនោសញ្ជេតនាទៅកាន់ប្រជាជន
នៅតំបន់ភាគកណ្តាលប៉ែកខាងត្បូងតាមរយៈទំនិញចំបាច់ ដូចជា ម្ហូបអាហារ ខាវអាវ
និងរបស់ប្រើប្រាស់ជាប្រចាំ។
“ដោយឃើញតំបន់ភាគកណ្តាលត្រូវបានជន់លិច
ប្រជាជនមិនមានអាហារ ទឹក... ប៉ុន្តែយើងមិនអាចទៅដោយផ្ទាល់បានទេ។
គណៈកម្មាធិការរណសិរ្សមាតុភូមិទីក្រុងហូជីមិញ
និងកាកបាទក្រហមនឹងនាំយកអំណោយរបស់យើងទៅជូនប្រជាជននៅតំបន់ភាគកណ្តាល។ សង្ឃឹមថា
ទំនិញនឹងត្រូវបានដឹកជញ្ជូនដល់ប្រជាជនក្នុងពេលឆាប់ៗនេះ ដោយជួយតាមដែលអាចធ្វើទៅបាន”។
“ខ្ញុំចង់ផ្ញើសម្ភារៈមួយចំនួនទៅកាន់មនុស្សគ្រប់គ្នានៅទីនោះ
លើសពីនេះ ខ្ញុំក៏បានផ្ទេរប្រាក់ទៅរណសិរ្សមាតុភូមិរបស់បណ្តាខេត្ត។
ខ្ញុំក៏បានផ្ញើសម្លៀកបំពាក់កក់ក្តៅមួយចំនួន ដល់កុមារនៅទីនោះផងដែរ”។
ដោយសារមានជំនួយឧបត្ថម្ភពីរដ្ឋាភិបាលនិងសហគមន៍
ប្រជាជននៅតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ បានជំនះពុះពារលើពេលវេលាដ៏លំបាកបំផុត។
ឥឡូវនេះជាពេលវេលាសម្រាប់ប្រជាជននៅតំបន់ភាគកណ្តាលប៉ែកខាងត្បូង
ដើម្បីបន្តដំណើរថ្មី៖ កសាងឡើងវិញបន្ទាប់ពីទឹកជំនន់។
ចលនាគាំទ្រសាច់ប្រាក់ត្រូវបានដាក់ឱ្យដំណើរការដោយភ្នាក់ងារ និងអង្គការនានាទូទាំងប្រទេសចាប់តាំងពីថ្ងៃនេះ
ដើម្បីបង្កើតធនធាន ជួយប្រជាជនជួសជុលផ្ទះ ជួសជុលសាលារៀន សាងសង់ស្ពាន និងផ្លូវឡើងវិញ
ធ្វើឱ្យជីវភាពរស់នៅមានស្ថិរភាពបន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិ...។
សកម្មភាពសប្បុរសធម៌ទាំងនោះបង្ហាញថា
កម្លាំងពលំរបស់វៀតណាមមិន មែនស្ថិតនៅលើបុគ្គលម្នាក់ៗ ឬតំបន់នីមួយៗនោះទេ
ប៉ុន្តែស្ថិតនៅលើសមត្ថភាពក្នុងប្រកៀរស្មារជាមួយគ្នាក្នុងគ្រាលំបាកបំផុត
និងដើម្បីរួមគ្នារស់ឡើងវិញបន្ទាប់ពីទឹកជំនន់៕







