នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ មុនពេលបន្តរបៀបវារៈនៃសម័យ ប្រជុំលើកទី ១០ រដ្ឋសភានីតិកាលទី ១៥ លោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភាវៀត ណាម បណ្ដាអនុប្រធានរដ្ឋសភា និងសមាជិកសភាទាំងអស់ បានចំណាយពេលមួយ នាទីធ្វើស្មឹងស្មាធិ៍ដល់ជនរងគ្រោះដោយជំនន់ទឹកភ្លៀង ព្រមទាំងរៀបចំការបរិច្ចាគទឹក ប្រាក់ជួយឧបត្ថម្ភប្រជាជន ដើម្បីជំនះពុះពារលើផលវិបាកនៃគ្រោះធម្មជាតិ និងទឹក ជំនន់។
ថ្នាក់ដឹកនាំ និងសមាជិកសភា បរិច្ចាគទឹកប្រាក់ដើម្បីជួយឧបត្ថម្ភប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិ។ (រូបថត៖ VOV)
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ជំនន់ទឹកភ្លៀងជាប្រវត្តិសាស្ត្របានបង្កការ ខូចខាតយ៉ាងធ្ងន់ធ្ងរពិសេស នៅក្នុងខេត្ត Gia Lai, Dak Lak, Khanh Hoa និង Lam Dong។ តួរលេខស្ថិតិគិតត្រឹមព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា បានបង្ហាញថា ជំនន់ទឹកភ្លៀង បានបណ្ដាលឲ្យមនុស្សចំនួន ១០២ នាក់ស្លាប់និងបាត់ខ្លួន ខណៈដែលការខូចខាតខាងសម្ភារៈត្រូវ បានប៉ាន់ប្រមាណថា លើសពី ៩.០០០ ពាន់លានដុង។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ សភា សមាជិកសភា កម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត និងបុគ្គលិកនៅស្ថាប័ននានា របស់រដ្ឋសភា និងខុទ្ទកាល័យរដ្ឋសភា បានបរិច្ចាគប្រាក់ខែយ៉ាងហោចណាស់មួយថ្ងៃ ដើម្បីរួមដៃជាមួយប្រជាជនជំនះពុះពារលើផលវិបាកដែលបណ្ដាលមកពីព្យុះ និងទឹក ជំនន់។ ក្នុងនាមរដ្ឋសភា ចែករំលែកជាមួយប្រជាជននៅចំពោះមុខការបាត់បង់ និងការ ខូចខាតទាំងនេះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក ដូ វ៉ាន់ ចៀន បានសង្កត់ធ្ងន់ថា៖
“ព្យុះ ទឹកជំនន់ និងគ្រោះមហន្តរាយធម្មជាតិ ទោះបីជាសាហាវយ៉ាងណាក៏ដោយ ក៏ជាទីបំផុតនឹងកន្លងផុតទៅ ប៉ុន្តែមនោសញ្ចេតនារវាងសមមិត្ត បងប្អូនជនរួមជាតិ និងប្រពៃណីវប្បធម៌ដ៏ល្អប្រសើររបស់ប្រជាជាតិយើង «ស្លឹកឈើល្អគាំពារស្លឹកឈើ រហែក ស្រឡាញ់អ្នកដទៃដូចស្រឡាញ់ខ្លួនឯង» នឹងស្ថិតស្ថេរជារៀងរហូត។ រដ្ឋសភា សូមកត់សម្គាល់ ថ្លែងអំណរគុណ និងកោតសរសើរកម្លាំងកងទ័ព នគរបាល និងកង កម្លាំងនៅហ្នឹងមូលដ្ឋានដទៃទៀត ដែលមិនខ្លាចការលំបាកលំបិន និងគ្រោះថ្នាក់ ខិតខំប្រឹងប្រែងដោយអស់ពីកម្លាំងកាយចិត្តដើម្បីជួយសង្គ្រោះប្រជាជន ចែករំលែក និងរួមដំណើរជាមួយមូលដ្ឋាន និងប្រជាជននៅតំបន់ដែលរងគ្រោះធម្មជាតិ”៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម