នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ តំណាងរបស់សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានជួបប្រជុំ គ្នានៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ដើម្បីពិភាក្សាអំពីសំណើសន្តិភាពចំនួន ២៨ ចំណុច របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។
សេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន ដែលចេញផ្សាយដោយសេតវិមាន បន្ទាប់ពីកិច្ចប្រជុំ នៅទីក្រុងហ្សឺណែវ បាននិយាយថា កិច្ចពិភាក្សាមានលក្ខណៈស្ថាបនា ផ្តោតសំខាន់និងគោរពគ្នាទៅ វិញទៅមក ដោយសង្កត់ធ្ងន់លើការសន្យារួមដើម្បីសម្រេចបាននូវសន្តិភាពដ៏យុត្តិធម៌និងយូរអង្វែង។
យោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន ភាគីទាំងពីរបានឯកភាពគ្នាថា ការពិគ្រោះយោបល់មានប្រសិទ្ធភាពខ្ពស់ ដោយបង្ហាញពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ក្នុងការបង្រួបបង្រួមជំហរ និងកំណត់ជំហានបន្ទាប់ៗ។ លើសពីនេះ ភាគីទាំងពីរបាន បញ្ជាក់ជាថ្មីម្ដងទៀតថា កិច្ចព្រមព្រៀងនាពេលអនាគតណាមួយត្រូវតែការពារអធិប តេយ្យភាពរបស់អ៊ុយក្រែនយ៉ាងពេញលេញ និងនាំមកនូវសន្តិភាពប្រកបដោយចីរភាព និងយុត្តិធម៌។ កិច្ចពិភាក្សានៅទីក្រុងហ្សឺណែវបាននាំមកនូវលទ្ធផល ហើយសំណើ សន្តិភាពរបស់សហរដ្ឋអាមេរិកនឹងត្រូវបានធ្វើបច្ចុប្បន្នភាពនិងបង្ហើយ។ ប្រទេសទាំង ពីរក៏បានព្រមព្រៀងគ្នាធ្វើការលើសំណើរួមគ្នាក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដោយ រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយដៃគូអឺរ៉ុបក្នុងអំឡុងពេលធ្វើការ។ ភាគីទាំងពីរក៏បាន បញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនជាស្រេចបន្តកិច្ចសហប្រតិបត្តិការដើម្បីធានាសន្តិ ភាព សន្តិសុខ ស្ថិរភាព និងការកសាងប្រទេសអ៊ុយក្រែនឡើងវិញផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម