• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បញ្ជាក់ពីឋានៈរបស់សហគ្រិនវៀតណាមក្នុងយុគសម័យអភិវឌ្ឍន៍ថ្មី

ក្នុងឱកាសរំលឹកខួបទិវាសហគ្រិនវៀតណាម ថ្ងៃទី១៣ ខែតុលា កាលពីយប់ថ្ងៃទី១១ ខែតុលា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍និងលើកតម្កើង ប្រគល់កិត្តិនាម "សហគ្រិនឆ្នើមវៀតណាម - ពានរង្វាន់ Thanh Giong" ឆ្នាំ២០២៦។

ពិធីរំលឹកខួបអនុស្សាវរីយ៍និងលើកតម្កើង ប្រគល់កិត្តិនាម "សហគ្រិនឆ្នើមវៀតណាម - ពានរង្វាន់ Thanh Giong" ឆ្នាំ២០២៦។ (រូបថត៖ TTXVN)

កិត្តិនាម "សហគ្រិនឆ្នើមវៀតណាម - ពានរង្វាន់ Thanh Giong" ត្រូវបានផ្តួចផ្តើមឡើងដោយ VCCI ក្នុងឆ្នាំ២០០៦។ នៅឆ្នាំនេះ កម្មវិធីនេះទទួលស្គាល់សហគ្រិនឆ្នើមចំនួន ១០០ នាក់ មកពីវិស័យ ឧស្សាហកម្ម សិប្បកម្ម និងមូលដ្ឋានផ្សេងៗគ្នា ដែលឆ្លុះបញ្ចាំងពីកម្លាំងរស់ ភាពចម្រុះ និងសេចក្តីប្រាថ្នារីកចម្រើនរបស់សហគមន៍អាជីវកម្មវៀតណាម។ ក្រុមសហគ្រិនដែលទទួលបានកិត្តិនាមក្នុងឆ្នាំនេះ តំណាងឱ្យវិស័យអាជីវកម្មដែលមានប្រាក់ចំណូលសរុបលើសពី ១,៣ ពាន់ទ្រីលានដុង ក្នុងឆ្នាំ២០២៥ ដោយរួមវិភាគទានប្រមាណ ៩៧ ទ្រីលានដុង ដល់ថវិការដ្ឋ និងបង្កើតការងារសម្រាប់ពលករប្រហែល ២៧៣.០០០នាក់។ ថ្លែងនៅក្នុងពិធីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋាភិបាលវៀតណាមលោក ផាម យ៉ាទូក បានសង្កត់ធ្ងន់ថា៖

“ខ្ញុំសង្ឃឹមថា សហគ្រិនឆ្នើមទាំង ១០០ នាក់ ដែលត្រូវបានលើកតម្កើងនៅថ្ងៃនេះ រួមជាមួយសហគ្រិនដែលទទួលបានកិត្តិនាមនេះក្នុងឆ្នាំមុនៗ នឹងមិនត្រឹមតែជាគំរូនៃភាពជោគជ័យក្នុងការធ្វើអាជីវកម្មប៉ុណ្ណោះទេ ថែមទាំងនឹងបន្តក្លាយជាកត្តាសំខាន់ៗក្នុងការរីកសាយភាយស្មារតីសហគ្រិនភាពវៀតណាមក្នុងយុគសម័យថ្មី៖ ហ៊ានគិត ហ៊ានធ្វើ ហ៊ានច្នៃប្រឌិត ហ៊ានទទួលខុសត្រូវ ប្រាថ្នាចង់កសាងសហគ្រាសរឹងមាំ ម៉ាកយីហោវៀតណាមដែលមានឋានៈខ្ពស់នៅលើទីផ្សារសកល; មានស្មារតីចង់សម្ព័ន្ធ និងដឹកនាំសហគ្រាសធំៗដើម្បីបង្កើតឱកាសសម្រាប់សហគ្រាសខ្នាតតូច; សហគ្រិនជោគជ័យចែករំលែកបទពិសោធន៍ បំផុសគំនិត និងបើកផ្លូវសម្រាប់សហគ្រិនជំនាន់ក្រោយ និងចលនាចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតផងដែរ”។

មុននោះ វេទិកា “សហគ្រិនត្រួសត្រាយផ្លូវ - រដ្ឋាភិបាលស្ថាបនាក្នុងយុគសម័យថ្មី” បានធ្វើឡើងនៅទីក្រុងហាណូយ ដែលជាសកម្មភាពមួយនៅក្នុងព្រឹត្តិការណ៍ជាបន្តបន្ទាប់ដែលរៀបចំដោយ VCCI ក្នុងឱកាសទិវាសហគ្រិនវៀតណាម ថ្ងៃទី ១៣ ខែតុលា៕

តាម vovworld.vn/km-KH

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

នាំសកម្មភាពនៃ​ទិវាវប្បធម៌វៀតណាមទៅកាន់មូលដ្ឋាន ដើម្បីឱ្យប្រជាជនអាចទទួលផលដោយផ្ទាល់

ការងារ​រៀបចំទិវាវប្បធម៌វៀតណាមត្រូវបង្កើត​សញ្ញាសម្គាល់ច្បាស់លាស់ និងបង្កើតភាពរស់រវើកយូរអង្វែង ដើម្បីឱ្យទិវានេះ​ក្លាយជាទិវាបុណ្យដែលប្រជាជនទន្ទឹងរង់ចាំ និងចូលរួមយ៉ាងសកម្ម។

Top