• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនសមត្ថភាពសមាហរណកម្ម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿននិងប្រកបដោយចីរភាព

កាលពីថ្ងៃទី ៥ ខែកក្កដា រដ្ឋាភិបាលវៀតណាមបានចេញសេចក្តីសម្រេចចិត្ត មួយស្តីពីការលើកកម្ពស់ប្រសិទ្ធភាពនៃសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ ជំរុញការ អភិវឌ្ឍសេដ្ឋកិច្ចយ៉ាងលឿន និងប្រកបដោយចីរភាពក្នុងដំណាក់កាល ២០២៣ - ២០៣០។

សេចក្ដីសម្រេចចិត្តដាក់ចេញគោលដៅលើកកំពស់កម្រិត និងគុណភាពនៃ សមាហរណកម្មអន្តរជាតិនិយាយរួម និងសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិនិយាយ ដោយឡែក រួមចំណែកយ៉ាងសកម្មក្នុងដំណើរការផ្លាស់ប្តូរគំរូកំណើនតាមទិសដៅ ចីរភាព រៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋ-ឯកជន កៀរគរធនធានសង្គម ជំរុញខ្លាំងការធ្វើឧស្សាហូបនីយកម្ម និងទំនើបកម្មប្រទេសជាតិ; បង្រួញគម្លាតអភិវឌ្ឍន៍រវាងវៀតណាមជាមួយប្រទេសអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។
ដើម្បីសម្រេចបានគោលដៅជាក់លាក់ខាងលើ សេចក្តីសម្រេចចិត្តបានស្នើឡើង ដំណោះស្រាយសំខាន់ៗចំនួន ៥ នោះគឺ៖ ការកែទម្រង់ និងសុក្រិតរបៀបរបប សេដ្ឋកិច្ច; ការកែលំអបរិយាកាសអាជីវកម្ម លើកកំពស់សមត្ថភាពប្រកួតប្រជែង; ការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA); ការជំរុញ កំណើនសេដ្ឋកិច្ចក្រោយ Covid-១៩ និងការអភិវឌ្ឍប្រកបដោយចីរភាព; ការធ្វើ សមាហរណកម្មយ៉ាងទូលំទូលាយលើវិស័យវប្បធម៌សង្គម វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា សន្តិសុខនិងការពារជាតិ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top