• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយ កាណាដា អូស្ត្រាលី សិង្ហបុរី និងកម្ពុជា

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងភ្នំពេញ ព្រះរាជា ណាចក្រកម្ពុជា នាថ្ងៃទី១២ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីនៃប្រទេស កាណាដា អូស្ត្រាលី សិង្ហបុរី និងមន្ត្រីជាន់ខ្ពស់កម្ពុជា។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau (រូបថត៖ VGP/Nhat Bac)  
  លោក នាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese (រូបថត៖ Duong Giang/TTXVN)  
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong (រូបថត៖ Duong Giang/TTXVN)  
  លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត (រូបថត៖ Vu Khuyen)  

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau ភាគីទាំងពីរបានឯកភាពថា ក្រៅពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច - ពាណិជ្ជកម្ម - វិនិយោគ   អប់រំ - បណ្តុះបណ្តាលមក នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ លើកកម្ពស់សមភាពយេនឌ័រ; សន្តិសុខស្បៀង សន្តិសុខថាមពល សន្តិសុខតាមអ៊ីនធឺណិត...។ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យកាណាដាជួយឧបត្ថម្ភវៀតណាមលើវិស័យថាមពល ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង; ចែករំលែកបទពិសោធន៍ក្នុងវិស័យបច្ចេកវិទ្យា អភិបាលកិច្ច ជាពិសេស បណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់; អះអាងស្វាគមន៍អង្គភាពអាជីវកម្មកាណាដាមកបណ្តាក់ទុននៅវៀតណាម; ជូនពរកាណាដាបើកទីផ្សារបន្ថែមទៀតសម្រាប់ទំនិញ វៀតណាម។ នាយករដ្ឋមន្ត្រីទាំងពីររូបក៏បានស្នើឱ្យរដ្ឋាភិបាលកាណាដាយ កចិត្តទុកដាក់លើប្រជាជនវៀតណាមជាង ២៤០.០០០ នាក់ដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅប្រទេសកាណាដា។

ក្នុងជំនួបជាមួយសមភាគីអូស្ត្រាលី លោក Anthony Albanese លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា អូស្ត្រាលីជាដៃគូយុទ្ធសាស្ត្រឈានមុខគេរបស់វៀតណាមក្នុងតំបន់ ដោយស្នើឱ្យភាគីទាំងពីរជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ហើយនៅចំពោះមុខគឺត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចនៅអូស្ត្រាលីរបស់ប្រធានរដ្ឋសភា លោក Vuong Dinh Hue; បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងអូស្ត្រាលីដើម្បី បើកទូលាយទីផ្សារសម្រាប់ការនាំចេញរបស់ប្រទេសទាំងពីរ ជាពិសេសផលិតផលកសិកម្ម; លើកកម្ពស់គំនិតផ្តួចផ្តើមសម្រាប់ការផ្លាស់ប្តូរថាម ពល ការផ្លាស់ប្តូរឌីជីថល និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ នាំកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិកាន់តែស៊ីជម្រៅ។

នាថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lee Hsien Loong។ ភាគីទាំងពីរបានឯកភាពនាពេលខាងមុខ នឹងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល បរិស្ថាន និងថាមពល; ដឹកនាំក្រសួង និងសាខាពាក់ព័ន្ធ ដើម្បីសិក្សា និងកសាងក្របខ័ណ្ឌនៃ "ភាពជាដៃគូសេដ្ឋកិច្ចឌីជីថល - សេដ្ឋកិច្ចបៃតង" រវាងប្រទេសទាំងពីរ; ទន្ទឹមនឹងនោះ សម្របសម្រួលរៀបចំប្រកបដោយជោគជ័យនូវសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងខួបលើកទី ១០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រឆ្នាំ ២០២៣។ ដោយវាយតម្លៃខ្ពស់ចំពោះជោគជ័យ និងការរួមចំណែកជាក់ស្តែងរបស់មណ្ឌលឧស្សាហកម្មវៀតណាម - សិង្ហបុរី (VSIP) សម្រាប់ការអភិវឌ្ឍរបស់វៀតណាម លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសិង្ហបុរីពង្រីកនូវគំរូ VSIP; ហើយសង្ឈឹមថា អាជីវកម្មសិង្ហបុរីនឹងរួមបញ្ចូលបច្ចេកវិទ្យា ៤.០ ភាពបៃតង និងនិរន្តរភាពក្នុងគម្រោង វិនិយោគនៅវៀតណាមនាពេលខាងមុខ។

ក្នុងពិធីទទួលជួបជាមួយនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនិងជាមេបញ្ជាការកងទ័ពជើងគោក កងយោធពលខេមរភូមិន្ទ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh មានបំណងចង់ឲ្យនាយឧត្តមសេនីយ៍ ក្នុងនាមជាប្រធានការងារយុវជន នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា (CPP), នឹងបន្តយកចិត្តទុកដាក់ក្នុងការដឹកនាំ និងពង្រឹងការផ្លាស់ប្តូរ និងការតភ្ជាប់រវាងជំនាន់ដឹកនាំវ័យក្មេងនៃប្រទេសទាំងពីរ។ រីឯខ្លួនវិញ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នៅកម្ពុជាលើកនេះ បានរួមចំណែកពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមក និងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងនិរន្តរភាព ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ។ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ស្នើឱ្យប្រទេសទាំងពីរជំរុញកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងពង្រីកទីផ្សារនាំចេញ;សម្របសម្រួលដើម្បីពង្រឹងសាមគ្គីភាព និងតួនាទីរបស់អាស៊ាននៅក្នុងតំបន់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នីហ្សេរីយ៉ាគឺជាដៃគូអាទិភាពមួយរបស់វៀតណាមនៅទ្វីបអាហ្វ្រិក

នីហ្សេរីយ៉ាគឺជាដៃគូអាទិភាពមួយរបស់វៀតណាមនៅទ្វីបអាហ្វ្រិក

នេះជាការបញ្ជាក់របស់ប្រធានរដ្ឋ លោក Nguyen Xuan Phuc ក្នុងជំនួបជាមួយអនុប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធនីហ្សេរីយ៉ា លោក Yemi Osinbajo នាព្រឹកថ្ងៃទី៧ ខែធ្នូ នៅវិមានប្រធានរដ្ឋ។

Top