• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងបារាំង

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលមហាសមុទ្រលើកទី៣ របស់អង្គការសហប្រជាជាតិ (UNOC ៣) នៅទីក្រុង Nice ប្រទេស បារាំង នាថ្ងៃទី ៩ មិថុនា នាយករដ្ឋមន្ត្រី លោក ហ្វាមិញ ជិញ បានអញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ VNA)

ពិភាក្សាលើបញ្ហាកិច្ចសហប្រតិបត្តិការទ្វេភាគី ថ្នាក់ដឹកនាំទាំងពីរបានសម្តែងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ ក្លាយជាស្ពានសម្រាប់គ្នាទៅវិញទៅមកក្នុងតំបន់អាស៊ី-អឺរ៉ុបនីមួយៗ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីបារាំងបន្តយកចិត្តទុក ដាក់ និងអនុម័តឆាប់ៗនូវដំណើរការ និងនីតិវិធីសម្រាប់ការបញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) និងជំរុញឱ្យគណៈកម្មការអឺរ៉ុបដក IUU "កាតលឿង" សម្រាប់ផលិតផលគ្រឿងសមុទ្រ វៀតណាមឱ្យបានឆាប់។

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានកាយកចិត្តទុកដាក់ទៅវិញទៅមក ដោយបានយល់ព្រមសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយតំបន់ នៃទ្វីបអាហ្រ្វិក មជ្ឈិមបូព៌ា និងអាមេរិកឡាទីន។ ភាគីទាំងពីរបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តគាំទ្រដល់ការថែរក្សាសន្តិភាព ស្ថិរភាព និងសេរីភាពអាកាសចរណ៍ និងនាវាចរណ៍នៅសមុទ្រខាងកើត ស្របតាមច្បាប់អន្តរជាតិ ជាពិសេស UNCLOS ឆ្នាំ ១៩៨២។

ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញបារាំងបញ្ជូនគណៈប្រតិភូជាន់ខ្ពស់មកកាន់ទីក្រុងហាណូយ ដើម្បីចូលរួមពិធីចុះហត្ថលេខា លើអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនៅទីក្រុងហាណូយក្នុងខែតុលា ឆ្នាំ២០២៥៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមនិងអង្គការសហប្រជាជាតិ អះអាងពីការប្តេជ្ញាចិត្តដើម្បីការពារនិងលើកកម្ពស់សិទ្ធិជនពិការ

វៀតណាមនិងអង្គការសហប្រជាជាតិ អះអាងពីការប្តេជ្ញាចិត្តដើម្បីការពារនិងលើកកម្ពស់សិទ្ធិជនពិការ

ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅសន្និសីទរដ្ឋភាគីនៃអនុសញ្ញាស្តីពីសិទ្ធិជនពិការ (CRPD) លើកទី ១៨ ក្រោមប្រធានបទ “បង្កើនការយល់ដឹងជាសាធារណៈអំពីសិទ្ធិ និងការរួមចំណែករបស់ជនពិការក្នុងការអភិវឌ្ឍសង្គមឆ្ពោះទៅកាន់កិច្ចប្រជុំកំពូលពិភពលោកលើកទី ២ ស្តីពីការអភិវឌ្ឍសង្គម”។

Top