• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើនការផ្លាស់ប្ដូរឌីជីថលក្នុងការបង់ពន្ធអេឡិចត្រូនិក

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា ការផ្លាស់ប្ដូរ ឌីជីថលគឺជានិន្នាការជៀសមិនរួច ដែលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំង ក្លានិងទូលំទូលាយ នៅទូទាំងប្រទេស និងពិភពលោក។
  នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Pham Minh Chinh អញ្ជើញថ្លែងនៅពិធីនេះ។ (រូបថត៖ VOV)  
អញ្ជើញថ្លែងមតិក្នុងពិធីប្រកាសប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកទូទាំងប្រទេស ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានពន្ធដារវៀតណាម នាព្រឹកថ្ងៃទី ២១ មេសា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Pham Minh Chinh បានស្នើឲ្យ ផ្នែកពន្ធដារបង្កើនការអនុវត្តបច្ចេកវិទ្យាទំនើបក្នុងអភិបាលកិច្ច ធានា ការប្រកាសពន្ធ និងបង់ពន្ធអេឡិចត្រូនិកឲ្យបានងាយស្រួលបំផុត; ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២២  នីតិវិធីរដ្ឋបាលទាំង១០០%ក្នុងវិស័យពន្ធដារនឹងត្រូវបានអនុវត្តន៍ដោយមធ្យោបាយ អេឡិចត្រូនិចដោយតភ្ជាប់ទៅនឹងវិបផតថលសេវាសាធារណៈជាតិ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា ការផ្លាស់ប្ដូរ ឌីជីថលគឺជានិន្នាការជៀសមិនរួច ដែលកំពុងប្រព្រឹត្តទៅយ៉ាងខ្លាំង ក្លានិងទូលំទូលាយ នៅទូទាំងប្រទេស និងពិភពលោក។ បក្ស រដ្ឋវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះកិច្ចការនេះ ហើយចាត់ទុកថា នេះជាភារកិច្ចមួយក្នុងចំណោមភារកិច្ចចម្បង។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ “ត្រូវបន្តច្នៃប្រឌិត មានការត្រិះរិះទម្លុះទម្លាយ និងចក្ខុវិស័យយុទ្ធសាស្ត្រ; បន្ត អនុវត្តន៍យ៉ាងខ្លាំងក្លានូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា ជំរុញនវានុវត្តនភាព ក្នុងវិស័យគ្រប់ គ្រងពន្ធដារ។ យកប្រជាជន និងអាជីវកម្មជាមជ្ឈភាព ជាកម្មវត្ថុ និងគោលដៅ ជា កម្លាំងជំរុញនៃការផ្លាស់ប្ដូរឌីជីថល ហើយប្រជាជន និងអាជីវកម្មក៏ត្រូវតែចូលរួមក្នុង ដំណើរការផ្លាស់ប្ដូរឌីជីថលផងដែរ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top