• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បង្កើតសន្ទុះថ្មីសម្រាប់កិច្ចសហប្រតិបត្តិការវៀតណាម-ទីម័រឡេស្តេ

ទទួលសេចក្ដីអញ្ជើញរបស់ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក To Lam ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ លោក José Ramos-Horta បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាមពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា។ នាព្រឹកថ្ងៃទី១ ខែសីហា នៅវិមានប្រធានរដ្ឋ រដ្ឋធានីហាណូយ ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាងឱឡារិកចំពោះលោកប្រធានាធិបតី José Ramos-Horta។
លោកប្រធានរដ្ឋ To Lam និងលោកប្រធានាធិបតី José Ramos-Horta។ រូបថត៖ VNA 

នៅក្នុងកិច្ចពិភាក្សាបន្ទាប់ពីពិធីបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋ To Lam និងលោកប្រធានាធិបតី José Ramos-Horta បានឯកភាពអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ជំរុញការរៀបចំជាលើកដំបូងនៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះវៀតណាម-ទីម័រឡេស្តេ ថ្នាក់រដ្ឋមន្ត្រីការបរទេស; ស្រាវជ្រាវ និងឆ្ពោះទៅការបង្កើតយន្តការទ្វេភាគីថ្មី សមស្របទៅនឹងតម្រូវការនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចជួយទីម័រឡេស្តេធានាសន្តិសុខស្បៀងអាហារ; ស្នើឱ្យភាគីទាំងពីរពន្យាពេល ឬចុះហត្ថលេខាជាថ្មីម្ដងទៀតលើអនុស្សរណៈនៃការយោគយល់ស្តីពីពាណិជ្ជកម្មអង្ករ; លើកទឹកចិត្តប្រទេសទីម័រឡេស្តេ បង្កើនការនាំចូលផលិតផល វៀតណាមដែលមានគុណភាពខ្ពស់ ដូចជាវាយនភណ្ឌ ស្បែកជើង ភេសជ្ជៈ អាហារទឹកដោះគោ អាហារ កែច្នៃ កសិផល និងជលផល។ ភាគីទាំងពីរក៏បានឯកភាពអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗផ្សេងទៀត ជាពិសេសវិស័យកសិកម្ម នេសាទ ទូរគមនាគមន៍ ការអប់រំ ប្រេងឧស្ម័ន ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ និងការជួបប្រាស្រ័យប្រជាជន...។

ទាក់ទងនឹងបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានឯកភាពបន្តបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅអង្គការអន្តរជាតិ និងតំបន់។ លោកប្រធានរដ្ឋ To Lam បានអះអាងថា វៀតណាមគាំទ្រទីម័រឡេស្តេ ឆាប់ក្លាយជាសមាជិកពេញសិទ្ធិនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរសន្យាបន្តគាំទ្រការគោរពច្បាប់ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត និងដោះស្រាយការវិវាទដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ; អនុវត្តន៍យ៉ាងពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងការចរចាអំពីក្រមប្រតិបត្តិនៃភាគីនានានៅសមុទ្រខាងកើត (COC)៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ពោលគឺនៅចុងសប្តាហ៍ ដូច្នេះហើយបរិមាណភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តក្វាងនិញ នៅតែមានកម្រិតខ្ពស់។

Top